Connect with us

ព័ត៌មានជាតិ

គម្រោងសាង​សង់ព្រលានយន្តហោះថ្មីនៅស្ទឹងត្រែងបង្ហាញពន្លឺកាន់តែច្បាស់

បានផុស

នៅ

រូបតំណាងព្រលានយន្តហោះ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងសាងសង់ព្រលានយន្តហោះឡើងវិញនៅក្នុងខេត្តស្ទឹងត្រែង កាន់តែបង្ហាញពន្លឺកាន់ច្បាស់ ខណៈអាជ្ញាធរខេត្តស្ទឹងត្រែង បានអះអាងថាខ្លួនបានត្រៀមដីចំនួន ៥០០ ហិករួចហើយ ដើម្បីសាងសង់ព្រលានថ្មីនេះ។

អភិបាលរងខេត្តស្ទឹងត្រែង លោក ដួង ពៅ បានថ្លែងថា ក្រសួងទេសចរណ៍ និងអាកាសចរណ៍ស៊ីវិល កំពុងសិក្សាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយបានកំណត់រួចហើយនូវផ្ទៃដី ដូចជាផលប៉ះពាល់ក្នុងការពង្រីកព្រលានយន្តហោះខេត្តស្ទឹងត្រែង ហើយក៏បានត្រៀមទីតាំងថ្មីផងដែរ ក្នុងករណីទីតាំងចាស់មានលក្ខណៈតូចចង្អៀត។

នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តស្ទឹងត្រែង នៅទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃព្រហស្បតិ៍ទី ២១ ខែមករានេះ លោក អភិបាលរងខេត្តលើកឡើងថា “ក្នុងគោលដៅរយៈពេល០៥ ឆ្នាំខាងមុខទៀតនេះ ក្រសួងទេសចរណ៍ ក៏ដូចជាអាកាសចរស៊ីវិល បាននិងកំពុងសិក្សាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយបានកំណត់រួចហើយ ទាំងផ្ទៃដី ក៏ដូចជាផលប៉ះពាល់ក្នុងការពង្រីកព្រលានយន្តហោះនេះ”។ 

លោកបញ្ជាក់យ៉ាងនេះថា “យើងបានដោះស្រាយមួយជំហានរួចហើយជាមួយប្រជាពលរដ្ឋ ទាក់ទងបញ្ហាទីតាំងព្រលានយន្តហោះនេះ តែទោះបីជាមិនទាន់ដំណើរការក៏ដោយ។ ចំពោះវិស័យទេសចរណ៍នេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុ​ញ្ញាតឲ្យក្រសួងទេសចរណ៍ និងអាជ្ញាធរអាកាសចរណ៍ស៊ីវិលកម្ពុជាសិក្សារួចហើយ និងបានរៀបចំផែនទីគោលមួយសម្រាប់ពង្រីកព្រលានយន្តហោះចាស់ដែលមានរួចហើយ”។

បើតាមលោក ដួង ពៅ បន្ទាប់ពីខេត្តមណ្ឌលគីរី ប្រហែលជាខេត្តស្ទឹងត្រែងនេះហើយ ដែលទទួលបានព្រលានយន្តហោះថ្មីនេះ។

លោកថា ខេត្តបានត្រៀមទីតាំងថ្មីសម្រាប់ធ្វើព្រលានយន្តហោះនេះផងដែរ ក្នុងករណីដែលយើងគិតថា ព្រលានយន្ត​ហោះចាស់នេះ មានទីតាំងតូចពេក មិនអំណោយផលដល់ការចុះចតនៃយន្តហោះធុនធំ ដូចជាយន្តហោះដឹកទំនិញ ឬយន្តហោះជាយុទ្ធសាស្ត្រជាដើម។ 

លោកអះអាងថា អនាគតពិតជាមានព្រលានយន្តហោះនេះ ប៉ុន្តែយើងមិនទាន់ដឹងថា មាននៅពេលណាហើយ នឹងចាប់ផ្ដើមអភិវឌ្ឍនៅពេលណាមួយ ហើយទំហំបានកំណត់រួចហើយ គឺចំនួន៥០០ហិកតា។

ខេត្តស្ទឹងត្រែង ស្ថិតនៅភាគឦសាននៃប្រទេស មានចម្ងាយ៤៥៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ មានព្រំប្រទល់ខាងជើងជាប់ខេត្តចាំប៉ាសាក់ និងខេត្តអត្តពឺនៃប្រទេសឡាវ ខាងកើតជាប់ខេត្តរតនគិរី ខាងត្បូងជាប់ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ខាងលិចជាប់នឹងខេត្តព្រះវិហារ និងខេត្តកំពង់ធំ៕

អត្ថបទ៖កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម