ព័ត៌មានជាតិ
នារីវ័យក្មេងម្នាក់ចង ក សម្លាប់ខ្លួនក្នុងបន្ទប់ជួល
នារីវ័យក្មេងម្នាក់ត្រូវបានគេប្រទះឃើញចង ក សម្លាប់ខ្លួននៅក្នុងបន្ទប់ជួលមួយកន្លែងដោយមិនដឹងពីមូលហេតុ។
ករណីនេះ បានកើតឡើងនៅម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅចំណុចបន្ទប់ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សពនារីរងគ្រោះមានឈ្មោះ វ៉ាន់ ចាន់ពុំ ភេទស្រី អាយុ២៤ឆ្នាំមានទីលំនៅភូមិត្រាំខ្លា ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ។សមត្ថកិច្ចបានឲ្យដឹងទៀតថា នារីរងគ្រោះបានយកអាវមកចងព្យួរកនៅទ្វារបន្ទប់ទឹក ចងផុតជើងពីឥដ្ឋការ៉ូកំពស់ប្រហែល២តឹក(ក្នុងបន្ទប់ជួល)បណ្តាលអោយស្លាប់។

សមត្ថកិច្ចបាននិយាយទៀតថា ក្រោយធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានសន្និដ្ឋានថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយការចងកធ្វើអត្តឃាតសម្លាប់ខ្លួនពិតប្រាកដមែន ដោយមិនមានជាប់ពាក់ព័ន្ធនិងករណីមនុស្សឃាតនោះទេ។ សពបានរក្សាទុកដើម្បីរងចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ ស៊ុយ ចាន់ធា

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង