Connect with us

ព័ត៌មានជាតិ

Smart Axiata នឹង​រៀបចំ​ការ​ប្រគំ​តន្ដ្រី​តាម​អន​ឡាញ ដើម្បី​រៃអង្គាស​ថវិកា​ សម្រាប់​ម​ន្ទីរ​ពេទ្យ​កុមារ​នៅ​កម្ពុជា​

បានផុស

នៅ

​ក្រុមហ៊ុន Smart Axiata ដែល​ជា​ប្រតិបត្តិការ​ទូរសព្ទ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា បានប្រកាស កាលពី​ថ្ងៃអាទិត្យ​ថា ​ក្រុមហ៊ុន​នឹង​រៀបចំ ​ការប្រគំ​តន្ដ្រី​តាម​អន​ឡាញ ដើម្បី​រៃអង្គាស​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​អង្គរ​ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «​ឆ្ពោះទៅមុខ​រួមគ្នា​» របស់​ក្រុមហ៊ុន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការប្រគុំ​តន្ត្រី​សប្បុរសធម៌​ស្នាមញញឹម​ នឹង​មាន​ការចូលរួម​សម្ដែង​ពី​សិល្បករ​កម្ពុជា​កំពូលៗ ខណៈ​ពេល​មានការ​រៃអង្គាស​ថវិកា​សម្រាប់​ម​ន្ទីរ​ពេទ្យ​តាមរយៈ​ការលក់​សម្ភារៈ​ទំនិញ និង​ការ​បរិច្ចាគ ដោយមាន​ការចូលរួម​បរិច្ចាគ​ថវិកា​បន្ថែម​ពី​ក្រុមហ៊ុន Smart ឲ្យ​គ្រប់ ១០ ម៉ឺន​ដុល្លារ​ ផង​ដែរ​។​

​លោក Thomas Hundt (​ថូ​ម៉ាស ហ៊ុន​) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា “​ក្នុងនាម​ជា​ក្រុមហ៊ុន​ ដែល​ធ្វើការ​ជិតស្និត​ជាមួយ​សហគមន៍​ទូទាំងប្រទេស​កម្ពុជា យើង​មាន​អារម្មណ៍​ត្រេកអរ ​ដែល​បានរៀបចំ​ការប្រគុំ​តន្ត្រី​សប្បុរសធម៌​ស្នាមញញឹម ម្តងទៀត​ក្នុងអំឡុងពេល​ដ៏​លំបាក​នេះ​។ យុទ្ធនាការ​រៃអង្គាស​ថវិកា​ពី​ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌​ស្នាមញញឹម​កាលពី​ឆ្នាំមុន​ ទទួល​បាន​ជោគជ័យ​ដ៏​ល្អ​មែនទែន ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ​ដែល​មាន​មនុស្ស​រាប់​ពាន់នាក់​បាន​ចូលរួម​”​។

​អតិថិជន​ក្រុមហ៊ុន Smart អាច​បរិច្ចាគ​ថវិកា​ដ​ល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​អង្គរ​ដោយ​ចុច *២០២១* និង​ចំនួន​ទឹកប្រាក់​ ដែល​អ្នក​ចង់​បរិច្ចាគ​ចន្លោះ​ពី​១​ដុល្លារ​ទៅ​១០ ដុល្លារ​ដោយ​ចុច​សញ្ញា​ទ្រុង​ជ្រូក​នៅ​ពេល​បញ្ចប់​។ ឧទាហរណ៍​៖ ប្រសិនបើ​អតិថិជន​ចង់​បរិច្ចាគ ១ ដុល្លារ អតិថិជន​គួរ​ចុច *២០២១*១ # ហើយ​ចុច​បញ្ជូន​។ ទំនិញ​សម្រាប់​លក់​អំឡុង​ពេល​ប្រគំ​តន្ត្រី​រួមមាន អាវយឺត និង​កាបូបស្ពាយ ក៏​នឹងមាន​លក់​នៅតាម Smart Shop ចំនួន​៦ កន្លែង​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ដែល​មាន​ទីតាំងនៅ Smart Shop ផ្លូវ​មុន្នី​វង្ស Smart Shop មហាវិថី​ព្រះ​នេ​រុ​ហ៍ Smart Shop កោះ​ពេជ្រ Smart Shop អ៊ី​អន​ម៉​ល និង អ៊ី​អន​ម៉​ល​សែន​សុខ និង Smart Shop ធី​ខេ (​ទួលគោក​)​។ យុទ្ធនា​ការ​បរិច្ចាគ​នេះ​ ចាប់​ផ្តើម​កាលពី​ថ្ងៃ​ច័ន្ទ ហើយនឹង​ទទួលយក​វិភាគទាន​រហូតដល់​ចុងខែ​កុម្ភៈ​។​

​លោក​វេជ្ជបណ្ឌិត ចាន់ ណា​រិ​ទ្ធិ នាយក​លេខាធិការដ្ឋាន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​មានប្រសាសន៍ថា “​ដោយសារតែ​ជំងឺ​រាតត្បាត​កូ​វីដ​១៩​នៅតែ​បន្ត ការ​បរិច្ចាគ​ពី​វិស័យ​ឯកជន​ដល់​ស្ថាប័ន​សុខាភិបាល​សាធារណៈ​ដើរតួ​យ៉ាងសំខាន់​ ក្នុងការ​ចូលរួម​ផ្តល់​សេវា​ថែទាំ​សុខភាព​ឥតគិតថ្លៃ​ដល់​ពលរដ្ឋ​ងាយ​រងគ្រោះ​ជាងគេ​នៅ​កម្ពុជា​។ យុទ្ធនាការ​ដូចជា​ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌​ស្នាមញញឹម​របស់​ក្រុមហ៊ុន Smart បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​យល់ដឹង​ដ៏​ធំធេង​នៃ​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន ហើយ​ក្នុង​ន័យនេះ​ ផង​ដែរ ក្រុមហ៊ុន Smart ដើរតួ​ជា​ក្រុមហ៊ុន​គំរូ និង​ជា​គំរូ​ក្នុង​វិស័យ​ឯកជន​នៅ​កម្ពុជា​ផង​”​។​

​លោក ទេព ណាវី នាយក​ប្រតិបត្តិ​មន្ទីរពេទ្យ​កុមារ​អង្គរ មានប្រសាសន៍ថា យើង​សូម​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមហ៊ុន Smart Axiata ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ​ការយល់ដឹង​អំពី​វិធី​ ដែល​ពលរដ្ឋ​ម្នាក់ៗ​អាច​ចូល​រូ​ម​ជួយ​គ្នា​ទៅវិញទៅមក តាមរយៈ​យុទ្ធនាការ​របស់​ក្រុមហ៊ុន និង​ជាពិសេស​ការ​ប្រគំតន្ត្រី​តាម​អន​ឡាញ ដែល​នឹង​បង្កើន​ការគាំទ្រ​ខាង​ថវិកា​បន្ថែមទៀត​ ដល់​កុមារ​ងាយ​រងគ្រោះ​បំផុត​នៅ​កម្ពុជា​។ យើង​សូម​អំពាវនាវ​ដល់​សាធារណជន​ ចូលរួម​ផ្ដល់​វិភាគទាន​ដល់​មន្ទីរ​ពេទ្យ​ឲ្យ​កាន់តែ​សកម្ម​ក្នុង​គ្រា​លំបាក​នេះ​”​។​

​ដោយ​នឹងមាន​ការចូលរួម​ពី​តារា​ល្បីៗ ការប្រគំ​តន្ត្រី​សប្បុរសធម៌​ស្នាមញញឹម​នឹងធ្វើ​ការផ្សាយ​ផ្ទាល់​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ​។ ការប្រគុំ​តន្ត្រី​នេះ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ “​ឆ្ពោះទៅមុខ​រួមគ្នា​” ដោយ​រៀបចំឡើង ​ក្នុង​គោលបំណង​លើកស្ទួយ​សាមគ្គីភាព​រវាង​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូទាំងប្រទេស​កម្ពុជា​។ ទន្ទឹមនឹងនេះ កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ​របស់​ក្រុមហ៊ុន Smart Axiata ដែល​ទើប​ចាប់ផ្តើម​នាពេល​ថ្មីៗ​នេះ​ កំពុង​ស្វែងរក​ពលរដ្ឋ​គំរូ​របស់​ប្រទេស​កម្ពុជា ដែល​បាន​ចូលរួម​ជួយ​ច្រើនជាងគេ​ដល់​ប្រទេសជាតិ អ្នកជិតខាង ភូមិ ឃុំ ឬ​ខេត្ត​របស់​ពួកគេ នឹងមាន​លទ្ធភាព​ឈ្នះ​ប្រាក់​ចំនួន ១ ម៉ឺនដុល្លារ​៕

អត្ថបទពាណិជ្ជកម្ម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម