Connect with us

ព័ត៌មានជាតិ

សម្តេចមិនទទួលការសុំទោស និងឱ្យមេធារី ដំណើរការ​ផ្លូវច្បាប់លើលោក ជា ប៉ូច

បានផុស

នៅ

សម្តេច​តេជោ ហ៊ុន សែន​ មិន​ទទួល​ការ​សុំទោស និង​ឲ្យ​មេធាវី​ដំណើរការ​ផ្លូវច្បាប់​លើ​លោក​ ជា ប៉ូច ដែល​រៀបចំ​ផែនការ​ទម្លាក់​ប្រមុខ​រដ្ឋាភិបាល​សម្តេចតេជោ ហ៊ុន សែន​។

នៅ​លើបណ្តាញ​តេឡេក្រាម ប្រមុខ​រដ្ឋាភិបាលសម្តេច​តេជោ ហ៊ុន សែន ​បាន​បញ្ជាក់​ថា រឿង ជា ប៉ូច បានកើតឡើងច្រើន​ថ្ងៃហើយរាប់ទាំងជា ប៉ូច សរសេរ​លិខិតមកសុំទោសខ្ញុំ​កាល​ពីថ្ងៃ​១៥​ ឧសភា ២០២៣។ ទាំងសារសម្លេង ជា ប៉ូចទាំងលិខិតជា ប៉ូច សុទ្ធតែទទួល​ស្គាល់​ពាក្យ​ទម្លាក់​ហ៊ុន សែន ​ឲ្យបាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាប់​ទៅ​ជា ប៉ូច ថា ពាក្យទម្លាក់​មានវិធីច្រើនយ៉ាងតាមរបៀប​បោះឆ្នោត​ដូចការពន្យល់​របស់​ប៉ូច​ក្នុង​លិខិតថ្ងៃ ១៥ ឧសភា ២០២៣​។ តាមវិធីរដ្ឋប្រហារយោធា តាមការប្រើប្រាស់បដិវត្តពណ៍ដែលគេប្រើ​នៅ​ច្រើនកន្លែង ច្រើនប្រទេសដែលមានឈ្មោះ​ខុសគ្នាតែមានគោលដៅ​ទម្លាក់ឬផ្តួលរលំ​ដូចគ្នា រហូតដល់ការធ្វើឃាតឬគ្រប់សកម្មភាពឲ្យតែកំចាត់មនុស្សដែលខ្លួន​ត្រូវកំចាត់​ឲ្យខាងតែ​បាន។

លោក ជា ប៉ូច

ប៉ូចអាចប្រើពាក្យផ្សេងទៀត ក្រៅពីពាក្យទម្លាក់តែប៉ូច​និងបក្សមានចរិតបែបនេះជា​រៀង​រហូតមកហើយក្លាយជាវប្បធម៍សង​សឹកមិនចេះចប់ទាំងមេទាំងកូន។

សម្តេចតេជោ បាន​អះអាង​ថា «ខ្ញុំមិនទទួល​យកការ​សុំទោសនោះឡើយប៉ូច​គិតខ្លួនឯងទៅ​តើគួរធ្វើបែបណា?» ដើម្បី​ខ្លួន​និងក្រុមគ្រួសារឬសុខចិត្តសែង ខ្មោច​អាក្បត់​ជាតិ ៣ ជំនាន់យកទៅកប់។ នៅ​មាន​រឿង​ដែល​អាក្រក់​មួយទៀត​ដែលមនុស្សក្នុង​បក្ស​រៀបចំឡើង​ជា​លិខិត​បដិសេដ្ឋ​លើ​ការផ្សាយ​របស់​ហ្វ្រេសញូ Fresh newsដែល​ដាក់ថ្ងៃ ១៤ ឧសភា ២០២៣ ដើម្បីឲ្យជា ប៉ូចចុះ​ហត្ថលេខា។

យោងតាមពង្រាងលិខិតនេះគេមានគោលបំណង​វាយប្រហារ​លើអង្គភាព Fresh news​ និង​រក្សា​កិត្តិយស​គេទាំងបំពាន​ដោយមិនខ្វល់​ពីយុត្តិធម៍​នោះឡើយ។

តាម​ព័ត៌មាន​ដែលយើងទទួលបានលិខិតនេះ ត្រូវបាន​ព្រាងឡើង​ដោយ​លោក សេង ម៉ាឌី ដែល​ខ្ញុំសុំលោកសេង ម៉ាឌី ធ្វើការ​​ពន្យល់​។

ខ្ញុំ​សុំ​មេធាវី​របស់​ខ្ញុំ​ត្រៀម​រៀបចំ​ដំណើរការ​តាម​ផ្លូវច្បាប់​ទាំងពីរ​ករណី​ទាំង​ករណី​ជា ប៉ូច ទាំង​ករណី​លិខិត​បដិសេធតែត្រូវរង់ចាំរហូតថ្ងៃ ៣០ ឧសភា ២០២៣​ ដើម្បីជា ប៉ូចធ្វើការសម្រេចចិត្តនិង​គណបក្ស​ធ្វើការបកស្រាយអំពីលិខិតបដិសេធ។

សូមភ្ជាប់ជូនសំដីជា ប៉ូច លិខិត ជា ប៉ូច និងលិខិតបដិសេធ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម