ព័ត៌មានជាតិ
លោក នេត ភក្ត្រា បង្ហាញពីចំណុចសម្គាល់សំខាន់ៗនៃសត្វក្របីព្រៃ
តាមរយ:ការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២២ ខែឧសភានេះ លោក នេត ភត្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងនូវព័ត៌មានមួយចំនួនរបស់សត្វក្របីព្រៃ។ សត្វក្របីព្រៃ ជាប្រភេទសត្វកម្រជិតផុតពូជនៅលើពិភពលោក និងមានវត្តមានរស់នៅប្រទេសកម្ពុជា នៅប្រទេសឥណ្ឌា និងនេប៉ាល់។

១-ភិនភាគ៖ ក្របីព្រៃមានរូបរាងដូចក្របីស្រុកដែរ ប៉ុន្ដែ ក្របីព្រៃមានភាពរហ័សរហួនជាង និងឆាប់ក្រេវក្រោធ។ ក្របីព្រៃអាចមានទម្ងន់មពី៧០០ ទៅ ១២០០គ.ក។ វាមានពណ៌ប្រផេះ ឬត្នោតខ្មៅ។ នៅខាងក្រោមក មានពណ៌សរាងជាអក្សរ (V) ។ ស្នែងទាំងពីរមានរាងសំប៉ែតគន្លាក់ៗបត់ទៅក្រោយ។ ក្របីព្រៃមាន គម្លាតស្នែងធំជាងក្របីស្រុក។ ក្របីព្រៃឈ្មោលមានកម្ពស់រហូតដល់ ២ម៉ែត្រ។

២-ជីវសាស្ត្រ៖ក្របីព្រៃចូលចិត្តរស់នៅតំបន់ព្រៃល្បោះ វាលស្មៅក្បែរទឹក វាពុំចូលចិត្តព្រៃស្រោងទេ។ ក្របីព្រៃរស់នៅជាហ្វូង ហើយចេញទៅរកស៊ីនៅព្រឹកព្រលឹម និងពេលល្ងាច។ វាទំពារអៀង នៅពេលដេក ឬពេលដេកត្រាំទឹក។ ក្របីព្រៃញីដោយឈ្មោលនៅកំឡុងខែតុលា រហូតដល់វិច្ឆិកា និងបង្កើតបានកូន ១ បន្ទាប់ពីបានពពោះរយៈពេល ១០ខែ។

៣-របាយរស់នៅ៖ ក្របីព្រៃជាប្រភេទសត្វកម្រ មានចំនួនតិចតួចដែលនៅសេសសល់ក្នុងប្រទេសកម្ពុជា។ ក្របីព្រៃមានវត្តមាននៅតែប៉ុន្មានខេត្តប៉ុណ្ណោះ ដូចជាខេត្តមណ្ឌលគិរី ព្រះវិហារ និងរតនគិរី ។ វាមានវត្តមានរស់នៅផងដែរនៅប្រទេសឥណ្ឌា និងនេប៉ាល់។

៤-ស្ថានភាពអភិរក្ស៖ ក្របីព្រៃស្ថិតក្នុងក្រុមប្រភេទជិតផុតពូជ និងជាប្រភេទកំពុងរងគ្រោះថ្នាក់ ជិតផុតពូជជាសកលដែលបានចុះក្នុងបញ្ជីក្រហម IUCN (EN)។ នៅប្រទេសកម្ពុជា ប្រភេទនេះ មានវត្តមានតិចតួចបំផុត ប្រភេទនេះប្រឈមមុខនឹងការរងគ្រោះថ្នាក់ដោយសារការបាត់បង់ ទីជម្រក ការរាំងស្ងួតនៃទីជម្រក និងការបរបាញ់។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០០៥ គេឃើញវត្តមានសត្វក្របីព្រៃនៅក្នុងព្រៃធម្មជាតិកម្ពុជាចុងក្រោយ តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិនៅដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី។ ប្រភេទសត្វព្រៃដែលធ្លាប់មាននៅកម្ពុជា ហើយបច្ចុប្បន្ននេះ មិនបានជួបប្រទះទៀតនោះរួមមាន សត្វរមាស, គោព្រៃ, ខ្លាធំជាដើម៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ