ព័ត៌មានជាតិ
រដ្ឋមន្ត្រី ៤ រូប ចូលរួមការស្វាគមន៍ការចូលជាសមាជិកបណ្ដាញអតីតសិស្សសិក្សាភាសាបារាំង
រដ្ឋមន្ត្រី ៤ រូប មានចូលរួម ពិធីអបអរសាទរការបញ្ចប់ការសិក្សា និងការស្វាគមន៍ការចូលជាសមាជិកបណ្ដាញអតីតសិស្សសិក្សាភាសាបារាំង (Cérémonie de fin de formation et de bienvenue au réseau France Alumni) នៅឯនិវេសនដ្ឋានបារាំងប្រចាំនៅកម្ពុជា នាចុងសប្ដាហ៍នេះ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា, បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា, លោក ទិត ឌីណា រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក កើត រិទ្ធិ រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌, លោកស្រី អុឹង កន្ថាផាវី រដ្ឋមន្រ្ដីក្រសួងកិច្ចការនារី និងមានការចូលរួមពីនិស្សិតដែលកំពុងសិក្សាក្នុងកម្មវិធីសិក្សាជាភាសាបារាំង និងនិស្សិតកម្ពុជាដែលទើបបញ្ចប់ការសិក្សាពីប្រទេសបារាំង។

ក្នុងឱកាសនេះដែរ បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីបានលើកឡើងនូវអនុសាសន៍ចំនួន ៤ ដូចជា៖
១, ការឱ្យតម្លៃនូវចំណេះដឹងដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ
២. ការសិក្សាពេញមួយជីវិត

៣. ជួយទៅដល់អ្នកមិនទទួលបានឱកាសក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព
៤. បន្ដចែករំលែកជាមួយអ្នកនៅជុំវិញខ្លួននូវចំណេះដឹងដែលខ្លួនមាន។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលបារាំង តាមរយៈស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជា បានផ្ដល់អាហារូបករណ៍ដល់និស្សិតឆ្នើមកម្ពុជា សម្រាប់បន្តការសិក្សានៅប្រទេសបារាំង នៅលើជំនាញមួយចំនួនរួមមាន៖ នីតិសារធារណៈ និងនីតិអន្តរជាតិ សេដ្ឋកិច្ច ភាសាវិទ្យា ប្រវត្តិវិទ្យា បុរាណវិទ្យា នរវិទ្យា បរិស្ថានវិទ្យា វិទ្យាសាស្ត្រវិស្វកម្ម មេកាត្រូនិច ទូរគមនាគមន៍និងបណ្តាញ វិស្វកម្មថាមពល វិស្វកម្មឧស្សាហកម្ម ឬ វិស្វកម្មចំនីអាហារ វិស្វកម្មទឹក និងបរិស្ថាន សិល្បៈ ឌីស្សាញ ការច្នៃម៉ូត តន្ត្រី ស្ថាបត្យកម្ម និងជំនាញ3D ជាដើម៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ