Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ច្រាល​ចោល​ទាំងស្រុង ករណី​កសិករ​វៀតណាម​ធ្វើស្រែ​ក្នុងស្រុកជាប់ព្រំដែន

បានផុស

នៅ

ក្រោយ​មាន​ដំណឹងថា មាន​កសិករ​វៀតណាម​មក​ជួល​ដី​ខ្មែរ​នៅ​ស្រុក​ក្បែរៗ​ព្រំដែន​ធ្វើស្រែ​នោះពេល​នេះ​រដ្ឋបាល​សាលាស្រុក​កោះអណ្តែត និង​ស្រុក​បូរី​ជលសារ​ បានចេញ​លិខិត​បំភ្លឺ​ព្រម​គ្នាដោយ​ច្រាន​ចោល​ទាំងស្រុង​ថា ជា​ព័ត៌មាន​មិន​ពិត ព័ត៌មាន​ប្រឌិត​ ដោយ​ចេតនា​មូល​បង្កាច់​និង​បង្ខូច​កិត្តិយស​អាជ្ញាធរ​មូលដ្ឋាន ក្នុង​គោលបំណង​បង្ក​ចលាចល​នៅតាម​ដំបន់​ព្រំដែន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញលិខិត​បំភ្លឺ​ភ្លាមៗ​នេះ ក្រោយពេលមាន​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​បានធ្វើការ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៧​ ខែមករា ​ឆ្នាំ​២០២១ថា​ មាន​កសិករ​វៀតណាម​មក​ជួល​ដី​ខ្មែរ​ធ្វើស្រែ​នា​រដូវប្រាំង​ឆ្នាំ​នេះ​ក្នុងស្រុក​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ គឺ​ស្រុក​បូរី​ជលសារ​និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។ ទោះ​ជាមាន​លិខិត​បំភ្លឺ​បែបនេះ​ក្តី តាម​ប្រភព​ផ្លូវការ​ នៅតែ​លើកឡើងថា បើ​ចង់ដឹង​ច្បាស់​ទៅ​មើល​នៅ​ក្រោយ​សាលាស្រុក​បូរីជ​ល​សារ និងក្បែរ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រៃ​ស្លិ​ក​ទៅ​ដឹង​ហើយ ថា​តើ​មាន​កសិករ​វៀតណាម​ចូលមក​ធ្វើស្រែ​លើ​ទឹកដី​ខ្មែរ​ឬ​អត់​? ។​

ដោយឡែក​នៅមាន​ប្រភព​មួយ​ផ្សេងទៀត​បានលើកឡើង​ដែរ​ថា ឃុំ​បូរី​ជលសារ ឃុំ​កំពង់​ក្រសាំងនិង​ឃុំ​ជ័យ​ជោគ ក្នុងស្រុក​បូរី​ជលសារ ដីស្រែ​ជាច្រើន​រយ​ហិកតា​ត្រូវបាន​ជួល​ទៅ​ឲ្យ​វៀតណាម​ធ្វើស្រែ​៕

អត្ថបទ ៖ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ភ្នំសំពៅ
សន្តិសុខសង្គម៣៨ នាទីutes មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម