Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនផលិតសម្បកកង់រថយន្តតម្លៃ ៣០០លានដុល្លារ មានតម្រូវការជ័រកៅស៊ូ​ក្នុងស្រុក ៥ពាន់តោន​ក្នុងមួយឆ្នាំ

បានផុស

នៅ

ក្រុមហ៊ុនផលិតសម្បកកង់ជេនេរ៉ល ថាយអឺរ ថេកណឡជី ខេមបូឌៀ បានបោះទុនវិនិយោគជាង ៣០០លានដុល្លារ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ បានបើកដំណើរការជាផ្លូវការហើយនៅថ្ងៃនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការបោះទុនវិនិយោគ​របស់ក្រុមហ៊ុននេះ គឺធំជាងគេបង្អស់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ពោលគឺជាគម្រោងវិនិយោគ បោះទុនលើសពី ១០០លានដុល្លារ លើកទី១ មកពីប្រទេសចិន។

លោកបានឱ្យដឹងទៀតថា រោងចក្រនេះ ប្រើប្រាស់បច្ចេកវិទ្យាទំនើប ស្របទៅនឹងគោលនយោបាយអភិវឌ្ឍវិស័យ​ឧស្សាហកម្មកម្ពុជា ដែលជាឧស្សាហកម្មមានតម្លៃបន្ថែមខ្ពស់ ប្រើប្រាស់វត្ថុធាតុដើមកៅស៊ូធម្មជាតិ ដែលមានក្នុង​ស្រុកប្រមាណជិត ៥ពាន់តោន ក្នុងមួយឆ្នាំ ដែលអាចជួយលើកកម្ពស់ទីផ្សារជ័រកៅស៊ូធម្មជាតិ របស់កម្ពុជា។

ថ្លែងតាមរយៈរបាយការណ៍លោក អ៊ិត សំហេង បានបញ្ជាក់ថា រោងចក្រនេះ មានសមត្ថភាពអាចផលិតសម្បក​កង់រថយន្តគ្រប់ប្រភេទបានប្រមាណជិត ១លាន ៣សែនគ្រឿង ក្នុងមួយឆ្នាំ ដោយប្រើប្រាស់កម្មករ និយោជិតប្រមាណ ១១៥០នាក់។

លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសម្បកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នាថ្ងៃទី ២២ ឧសភាថា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បានក្លាយជាក្បាលរថភ្លើងនៃការអភិវឌ្ឍសេដ្ឋកិច្ច ខេត្តព្រះសីហនុ និងជាចានដែកមាសសម្រាប់ពលរដ្ឋនៅក្នុងខេត្តនេះ ធ្វើការដើម្បីក្លាយជាអ្នកមាន។ លោកអគ្គរដ្ឋទូតសង្ឃឹមថា តំបន់សេដ្ឋកិច្ចខេត្តព្រះសីហនុ អាចចាប់យកឱកាសនៃការកសាងសហគមន៍​ជោគវាសនារួមចិន និងកម្ពុជា នាយុគ្គសម័យថ្មីនេះ ដើម្បីរឹតចំណងមិត្តភាពបង្កើនទំហំសេដ្ឋកិច្ចពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងដែរថា នៅខេត្តព្រះសីហនុ មានរោងចក្រសហគ្រាសសរុបចំនួន ១១២ ផ្តល់ការងារដល់កម្មករ និយោជិតប្រមាណ ៧០២៥៧នាក់ និងមានតំបន់សេដ្ឋកិច្ចពិសេសចំនួនបីកំពុងដំណើរការ មាន​ដូចជា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសជាជាងគ័រជី និងតំបន់សេដ្ឋកិច្ចពិ​សេស​កំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

ត្រាំ ប្រកាសក្តែងៗថា អាមេរិក ​នឹងយកបាន Greenland ១០០%

អគ្គិភ័យ
សន្តិសុខសង្គម៤៤ នាទីutes មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម