Connect with us

ព័ត៌មានជាតិ

ពលរដ្ឋប្រទះឃើញយុទ្ធភណ្ឌចំនួន ១០ គ្រាប់ ខណៈយកគ្រឿងចក្រកាយរំលាយដំបូកក្នុងស្រែ

បានផុស

នៅ

ប្រជាពលរដ្ឋ​យក​គ្រឿងចក្រ​កាយ​រំលាយ​ដំបូក​ក្នុង​ស្រែ ស្រាប់តែ​ប្រទះឃើញ​យុទ្ធភណ្ឌ​ជា​សំណល់​ពី​សម័យ​សង្គ្រាម​ចំនួន ១០ គ្រាប់ នៅ​ចំណុច​ភូមិ​បឹង​សង្កែ ឃុំ​ឃ្លាំង​មាស ស្រុក​បវេល ខេត្ត​បាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី ២១ ខែ​ឧសភា ឆ្នាំ ២០២៣ នៅ​ចំណុច​ភូមិ​បឹង​សង្កែ ឃុំ​ឃ្លាំង​មាស ស្រុក​បវេល ខេត្ត​បាត់ដំបង មាន​ប្រជាពលរដ្ឋ​ឈ្មោះ គុច គីន ភេទ​ប្រុស អាយុ ៦៣ ឆ្នាំ បាន​យក​គ្រឿងចក្រ​កាយ​ដី​ដំបូក​ក្នុង​ស្រែ​មួយ​កន្លែង​របស់​គាត់ ស្ថិត​ក្នុង​មូលដ្ឋាន​ខាងលើ ស្រាប់តែ​ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​ជា​សំណល់​ពី​សម័យ​សង្គ្រាម ប្រភេទ​គ្រាប់​ធុន​ធ្ងន់ ចំនួន ១០ គ្រាប់។

គ្រាប់​ធុន​ធ្ងន់ ចំនួន ១០ គ្រាប់ រួមមាន ៖ គ្រាប់​កាំភ្លើង​ប្រភេទ B40,5 ចំនួន ៤ គ្រាប់ ,គ្រាប់​កាំភ្លើង​ប្រភេទ B 40 ចំនួន ០៤ គ្រាប់ និង​គ្រាប់​កាំភ្លើង​ប្រភេទ​ឡង់​ចំនួន ០២ គ្រាប់។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ចំណុច​ខាងលើ​គឺជា​ទី​សមរភូមិ​ក្ដៅ​មួយ​ក្នុង​ចំណោម​សមរភូមិ​ផ្សេង​ទៀត​ក្នុង​ខេត្ត​ជាប់​ព្រំដែន​មួយ​នេះ ដែល​មាន​ការ​ប្រយុទ្ធ​តតាំង​គ្នា​កាលពី​សម័យ​សង្គ្រាម។ រហូត​មក​ដល់​ពេលនេះ យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ បាន​និង​កំពុង​កប់​នៅ​រាយប៉ាយ​ក្នុង​ដី ចាំបាច់​មន្ត្រី​នគរបាល​នៅ​មូលដ្ឋាន និង​សមត្ថកិច្ច​អាជ្ញាធរ​ពាក់ព័ន្ធ បន្ត​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​យល់​អំពី​បញ្ហា​នេះ និង​ចៀសវាង​នូវ​ការ​ប៉ះពាល់ ឬ​ធ្វើ​សកម្មភាព​ណា​ផ្សេង ជា​ហេតុ​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដោយសារ​យុទ្ធភណ្ឌ​ជា​សំណល់​ពី​សង្គ្រាម​នេះ។

លោក​វរសេនីយ៍ឯក សុខ សារិន អធិការ​នគរបាល​ស្រុក​បវេល បាន​ឲ្យ​ដឹង​ថា ក្រោយពី​ទទួល​បាន​សេចក្ដីរាយការណ៍​ពី​ប្រជាកសិករ លោក​បាន​យក​ព័ត៌មាន​នេះ​ធ្វើការ​ទំនាក់ទំនង​ទៅ​អង្គភាព​កម្ចាត់​មីន​កម្ពុជា ប្រចាំ​ខេត្ត​បាត់ដំបង CMAC ដើម្បី​មក​ត្រួតពិនិត្យ និង​នាំ​យក​ទៅ​រក្សាទុក រង់ចាំ​កម្ទេច​ចោល​តាម​ជំនាញ​ពេល​សមរម្យ​ណាមួយ៕

អត្ថបទ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៣៥ នាទីutes មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៥៣ នាទីutes មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ៦ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ៦ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម