ព័ត៌មានជាតិ
ចែករំលែកបទពិសោធន៍ ស្វាយចន្ទីត្រូវការតែងមែក ទើបទទួលបានទិន្នផលច្រើន
ស្វាយចន្ទីជាដំណាំកសិឧស្សាហកម្ម ដែលមានការដាំដុះច្រើនដើម្បីនាំចេញហើយទីផ្សារធំគឺប្រទេសវៀតណាម។ នៅខែឧសភាក្រោយប្រមូលផលរួច ដើមស្វាយចន្ទីចាំបាច់ត្រូវការសម្អាតដូចជាតែងមេឃ បាញ់ថ្នាំ និងកម្ចាត់ស្មៅជាដើម។
កសិកររស់នៅក្នុងភូមិ ព្រែករការ ឃុំសោប ស្រុកព្រែកប្រសប់ ខេត្តក្រចេះ ឈ្មោះ ប្រុស វី បានបង្ហាញពីវិធីតែងមេឃស្វាយចន្ទី ដើម្បីឲ្យស្វាយចន្ទីបានផ្លែល្អនិងទទួលបានទិន្នផលច្រើន។ កសិកររូបនេះបានរៀបរាប់ថា ដំណាំស្វាយចន្ទីត្រូវការពន្លឺព្រះអាទិត្យឲ្យបានគ្រប់គ្រាន់ ដូចនេះចាំបាច់ត្រូវកាត់មេឃឲ្យស្រឡះមិនត្រូវស្តាយឡើយ ពីព្រោះមេឃស្វាយចន្ទីច្រើនពេក ធ្វើឲ្យវាស្រូបយកសារធាតុបំប៉នមិនគ្រប់គ្រាន់។ បន្ថែមពីនេះ ការកាត់មេឃចេញគឺកាត់មែកចន្ទីណាដែលមិនល្អឬមែកណាដាប នៅពេលមានភ្លៀងធ្លាក់ស្លឹកនឹងដុះមកវិញ។



តាមបទពិសោធន៍ កសិកររូបនេះដំបូងក៏មិនបានតែងមែកដែរ ដោយគិតថាកាប់ទៅស្តាយតែដោយសារមានការណែនាំពីមិត្តភក្តិអាចឲ្យផលកើនឡើងច្រើន និងបានផ្លែល្អដូច្នេះហើយក្រោយប្រមូលផលរួចតែងតែតែងមេឃជាប់ជាប្រចាំ។
នៅពេលដែលតែងមេឃរួចហើយ ត្រូវបាញ់ថ្នាំស្មៅហើយដាក់ជីបំប៉នបន្ថែមទៀត។ បើតាមការអះអាងរបស់កសិករឈ្មោះ ប្រុស វី ដោយសារអនុវត្តតាមបច្ចេកទេសបានយ៉ាងត្រឹមត្រូវ ទើបស្វាយចន្ទីរបស់គាត់ទទួលបានផលច្រើនក្នុងមួយឆ្នាំៗ។ ក្រោយមើលឃើញផលកើនឡើង កសិកររូបនេះក៏ចង់ចែករំលែកបទពិសោធន៍ដល់អ្នកដាំស្វាយចន្ទីផ្សេងទៀតអាចយកវិធីសាស្រ្តនេះយកទៅអនុវត្តដើម្បីទទួលបានផលច្រើន បង្កើនប្រាក់ចំណូលបន្ថែមទៀត៕
អត្ថបទ៖ លី រតនា

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល