Connect with us

ព័ត៌មានជាតិ

​​ត្រី​ប៉ា​សេ​អ៊ី អាច​បាត់បង់ពូជ ប្រសិន​បើ​នៅ​តែបែប​នេះ​

បានផុស

នៅ

​ទាំង​ថ្នាក់ដឹកនាំ​ខេត្ត​ទាំង​ប្រជាពលរដ្ឋ​ខេត្ត​ស្ទឹងត្រែង​បាន​សំដែង​ការ​បារម្ភ​ថា ​ត្រី ប៉ា​សេ​អ៊ី ដែល​ជា​ពូជ​ត្រី​ដ៏​កម្រ​ ហើយ​ជា​និមិត្តរូប​របស់​ខេត្ត​ស្ទឹងត្រែង​អាច​នឹង​បាត់បង់ ដោយសារតែ​កត្តា​នៃ​ការប្រែប្រួល​អាកាសធាតុ។ ម្យ៉ាងទៀត​ត្រី ប៉ា​សេ​អ៊ី ពិបាក​ក្នុង​ការ​ចិញ្ចឹម ព្រោះ​វា​ស៊ាំ​និង​ការរស់នៅ​បែប​ធម្មជាតិ​តែប៉ុណ្ណោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​«​វឌ្ឍនភាព​មូលដ្ឋាន​ឃុំ​សង្កាត់​និង​ទិសដៅ​ការងារ​បន្ដ​ខេត្ដ​ស្ទឹងត្រែង​» នា​ព្រឹក​ថ្ងៃទី​២១​ ខែ​មករា ឆ្នាំ​២០២១ លោក ឈាង ឡាក់ ប្រធាន​ក្រុមប្រឹក្សា ខេត្តស្ទឹងត្រែង​បាន​ថ្លែង​ការ​បារម្ភ​ថា ​នា​ពេល​ខាង​មុខ​ត្រី​ប៉ា​សេ​អ៊ី​ ដែល​មាន​តម្លៃ​របស់​ខេត្តស្ទឹងត្រែង និង ជា​និមិត្តរូប​របស់​ខេត្ត​ផង​នោះ​ អាច​ប្រឈម​នឹង​ការបាត់បង់។​

​បើតាម​លោក ឈាង ឡាក់ លើក​ឡើង​ថា ក្នុង​ឆ្នាំ​២០២០​នេះ​ បរិមាណ​ផល​នេសាទ​ពី​ធម្មជាតិ គឺមាន​ការថយចុះ​ ដោយ​កត្តា​នៃ​ការប្រែប្រួល​អាកាសធាតុ។​ លោកក៏​បាន​បញ្ជាក់​ថា ត្រី​ប៉ា​សេ​អ៊ី​នេះ មិនមែន​ពង​កូន​នៅ​ក្នុង​ទន្លេ​នៃ​ខេត្តស្ទឹងត្រែង​ទេ គឺ​វា​ពង​កូន​នៅ​ឡាវ​តាម​អ្នក​ជំនាញ​ជលផល​សិក្សា​ស្រាវជ្រាវ​ហើយ​ជា​ក្ដី​កង្វល់​មួយ​របស់​ប្រជាពលរដ្ឋ ខេត្ត​ស្ទឹងត្រែង​ដែរ​ គឺ​ទៅ​មុខ​ទៀត​អាច​នឹង​បាត់បង់​នូវ​ប្រភេទ​ត្រី​ ដែល​ជា​តំណាង​អត្តសញ្ញាណ​របស់​ខេត្ត។ ក្នុង​ឆ្នាំ​២០២០ បរិមាណ​ផល​ត្រី​ប៉ា​សេ​អ៊ី នេសាទ​បាន​មានការ​ធ្លាក់​ចុះ​ខ្លាំង ​បើ​ប្រៀបធៀប​ជា មួយ​ឆ្នាំ​២០១៩ ហើយ​នៅ​ពេល​ដែល​ត្រី​ខ្សត់ខ្សោយ​តម្លៃ​ត្រី​ គឺ​ឡើងថ្លៃ​ចាប់ពី​១​គីឡូក្រាម​ឡើង​ទៅ​មានតម្លៃ​៤០​ម៉ឺន​រៀល ហើយ​បើ​ទម្ងន់ ២​គីឡូក្រាម​ឡើង​ គឺ​មាន​តម្លៃ​សឹងតែ​ស្មើ តម្លៃ​គោមួយ​ទៅ​ហើយ។​

​ពាក់ព័ន្ធ​នឹង​វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​ប្រភេទ​ត្រី​ប៉ា​សេ​អ៊ី​ ដែល​អាច​បាត់បង់ លោក ឈាង ឡាក់ គូស​បញ្ជាក់​ថា ​ទោះបី​មាន​អ្នកឯកទេស​មកពី​ប្រទេស​វៀតណាម​មក​ធ្វើ​ពិសោធ ដោយ​ការ​ចិញ្ចឹម​ក៏ដោយ ក៏​នៅតែ​មិនបាន​ ព្រោះ​ប្រភេទ​ត្រី​នេះ​ធន​ក្នុង​ការ​រស់នៅ​តាម​បែប​លក្ខណៈ​ធម្មជាតិ​របស់​វា​តែប៉ុណ្ណោះ ។​

​នៅក្នុង​ទន្លេសេកុង​ស្ទឹងត្រែង​ត្រី ​ដែល​មាន​រស់ជាតិ​ឆ្ងាញ់​និង​ល្បី​ជាងគេ​ប្រចាំ​ប្រទេស​ខ្មែរ​យើង​​មាន​ចំនួន​ពីរ​ប្រភេទ​ គឺ​ត្រី​ប៉ា​សេ​អ៊ី និង ត្រី​ប៉ា​វ៉ា​មុខ​ពីរ​ ហើយ​ត្រី​ទាំងពីរ​នេះ មានតម្លៃ​ថ្លៃ​និង​ឆ្ងាញ់​ជាពិសេស​ដែល​មិន​អាច​កាត់ថ្លៃ​បាន។ ត្រី​ទាំងពីរ​ប្រភេទ​នេះ ​រដូវ​កាលដែល​សម្បូរ​ជាងគេ​ គឺ​នៅក្នុង​ខែវិច្ឆិកា​ដល់​ខែកុម្ភៈ​។ តម្លៃ​ត្រី​ប៉ា​សេ​អ៊ី​ប្រភេទ​តូចៗ​ថ្លៃ ជាង ១០​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូ​និង​ប្រភេទ​ត្រី​ធំ​ថ្លៃ​ក្នុង​មួយ​គីឡូ​ជាង ៤០​ម៉ឺន​រៀល។ ដោយឡែក​ ចំពោះ​ត្រី​ប៉ា​វ៉ា​មុខ​ពីរ​វិញ​ មានតម្លៃ​ក្នុង​១​គីឡូ​ជាង​១០​ម៉ឺន​រៀល។ ត្រី​ប៉ា​សេ​អ៊ី មាន​ទម្ងន់​មិន​លើស​ពីរ​២​គីឡូក្រាម​នោះ​ទេ ប៉ុន្តែ​ត្រី​ប៉ា​វ៉ា​មុខ​ពីរ​អាច​ធំ និង មាន​ទម្ងន់​រហូតដល់​៦ គីឡូក្រាម​ឯណោះ។​

​អ្នក​ប្រកប​របរ​លក់​ត្រី​នៅ​ផ្សារ​ស្ទឹងត្រែង​បាន​ឲ្យ​ដឹង​ថា ប្រភេទ​ត្រី​នេះ​មិនសូវ​ជា​មាន​អ្នកទិញ​ច្រើន​នោះ​ទេ ក្នុង​១​ថ្ងៃ​អាច​លក់​បានតែ ២ ឬ ៣​ត្រី​ប៉ុណ្ណោះ​ព្រោះ​ជា​ត្រី​ប្រភេទ​ ដែល​មានតម្លៃ​ខ្ពស់ អ្នក​ដែល​ហាន​ទទួលទាន​ត្រី​នេះ ​ភាគច្រើន​ជាម​ន្ត្រី​ថ្នាក់ខ្ពស់ និង អ្នកមាន​ធនធាន​ទើប​មានលទ្ធភាព​ទិញ​ត្រី​នេះ​បាន​៕

អត្ថបទ៖ ​ណា​រី

សូមចុចអាន៖ ​គម្រោងសាង​សង់ព្រលានយន្តហោះថ្មីនៅស្ទឹងត្រែងបង្ហាញពន្លឺកាន់តែច្បាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ៤៦ នាទី មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ៥៣ នាទី មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ១ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម