ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់យុត្តិធម៌ អំពាវនាវពលរដ្ឋ សូមកុំបន្តចែកចាយព័ត៌មាន ទាក់ទងការចាប់ក្មេងៗ យកសរីរាង្គ
លោកបណ្ឌិត គឹម សន្តិភាព អ្នកនាំពាក្យ និងរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំបន្តចែកចាយនូវព័ត៌មានពុំមានប្រភពច្បាស់លាស់ ពិសេសព័ត៌មានមួយចំនួនទាក់ទងនឹងការចាប់ក្មេងៗ ដើម្បីយកសរីរាង្គ។

ថ្មីៗនេះ តាមបណ្ដាញសង្គមហ្វេសប៊ុក មានការចែកចាយតៗគ្នាថា «សូមអាណាព្យាបាលគ្រប់រូប គួរតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនៗ ពេលចូលរៀន ព្រោះជនអនាមិក ចាប់ផ្ដើមដើរចាប់ក្មេងៗទៀតហើយ ខេត្តដែលប្រុងប្រយ័ត្នបំផុត គឺ ខេត្តកណ្ដាល ព្រៃវែង តាកែវ រតនគិរី មណ្ឌលគិរី កំពត កំពង់ចាម កំពង់ធំ កំពង់ស្ពឺ សូមអាជ្ញាធរមានសមត្ថកិច្ចជួយល្បាតតាមរបងសាលាផង និងមួយទៀតលើកឡើងថា ក្រុមអនាមិកចាប់ក្មេងវះក្រលៀនកំពុងស្ថិតក្នុងខេត្តកណ្ដាល និងតាកែវ សមត្ថកិច្ចកំពុងស្រាវជ្រាវសុំអាណាព្យាបាលរស់នៅក្នុងខេត្តពីរនេះ សូមប្រយ័ត្នឲ្យខ្ពស់បំផុត ក្មេងដែលបាត់នៅមិនទាន់ឃើញទេ»។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន លោកបណ្ឌិត គឹម សន្តិភាព បានសរសេរថា «មួយរយៈនេះឃើញមានព័ត៌មានមួយចំនួនទាក់ទងនឹងការចាប់ក្មេងៗ ដើម្បីយកសរីរាង្គ។ ខ្ញុំសូមជម្រាបជូនថា សមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លើព័ត៌មានទាំងនេះ តែមកទល់ពេលនេះពុំមានតម្រុយណាមួយទាក់ទងនឹងករណីនេះទេ»។

លោកបានសរសេរទៀតថា ទន្ទឹមនេះ សមត្ថកិច្ចក៏កំពុងស្រាវជ្រាវផងដែរនូវប្រភពព័ត៌មានដែលកំពុងចែកចាយទាំងនេះ ដើម្បីស្វែងរកការពិតជូនពលរដ្ឋ។ លោកសូមលើកទឹកចិត្តសម្រាប់ការបង្ហាញព័ត៌មានពិត តែសម្រាប់អ្នកដែលបំពុលព័ត៌មាននេះ ក៏នឹងទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។
លោកបានអំពាវនាវដល់ពលរដ្ឋ សូមកុំបន្តចែកចាយនូវព័ត៌មានពុំមានប្រភពច្បាស់លាស់ ដើម្បីចូលរួមថែរក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម៕
អត្ថបទ ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ