Connect with us

ព័ត៌មានជាតិ

ស្នងការខេត្តតាកែវ បញ្ជាក់អំពីករណីជនមិនស្គាល់អត្តសញ្ញាណដែលមានបំណងចាប់ក្មេងស្រីម្នាក់

បានផុស

នៅ

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ​បានចេញសេចក្តីប្រកាសព័ត៌មានអំពីករណី មានជនមិនស្គាល់អត្តសញ្ញាណចាប់ក្មេងស្រីឈ្មោះ ខែម សុខចិត្ត ភេទស្រី អាយុ១១ឆ្នាំ នៅចំណុចចំការស្វាយខាងកើតផ្ទះជនរងគ្រោះប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិអំរ៉ែ ឃុំព្រេកអំពក ស្រុកគិរីវង់ ខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម បានបញ្ជាឲ្យកម្លាំងផែនការងារនគរនបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេន​ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអំពក បានធ្វើកំណត់ហេតុសាកសួរក្មេងស្រី ឈ្មោះ ខែម សុខចិត្ត ដែលជាជនរងគ្រោះ ។

ក្មេងស្រីរងគ្រោះបានរៀបរាប់ថា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១១ និង៥០នាទី នាងបានដើរទៅអង្គុយក្រោមដើមសារីខាងមុខផ្ទះ បន្ទាប់មកនាងក៏បានដើរទៅរើសអុសចម្ងាយហាសិបម៉ែត្រពីខាងកើតផ្ទះ។ បន្ទាប់មកនាងបានរើសស្វាយចំនួន២ផ្លែ ពេលនោះក៏ស្រាប់តែមានមនុស្សប្រុសពាក់អាវពណ៌ខ្មៅដៃខ្លី ស្លៀកខោជើងវែងដើរមកសំដៅនាង និងយកដៃកៀកខ្ទប់មាត់នាងមិនឲ្យនាងស្រែក ហើយបាននិយាយថា ឲ្យពូសុំលូកក្រលៀនបន្តិចមក តែនាងក៏បានរើបំរ៉ាស់រួច និងបានស្រែកឲ្យគេជួយ ពេលនោះជនសង្ស័យភ័យក៏បានរត់សំដៅទៅទិសខាងកើតបាត់តែម្តង។

សមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះ មិនមែនជាការចាប់កូនក្មេងទេ តែជាករណីប៉ុនប៉ងរំលោភសេពសន្ថវ:។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីកសាងសំណុំរឿងតាមនីតិវីធី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានជាតិ២៣ ម៉ោង មុន

មុនមកដល់កម្ពុជា​ លោក ស៊ី ជីនពីង ថា កម្ពុជា-ចិន ត្រូវតែពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បដិវត្តន៍ពណ៌ និងការឆបោកតាមអនឡាញ

ព័ត៌មានជាតិ២២ ម៉ោង មុន

មុនធ្វើទស្ស​នកិច្ចនៅកម្ពុជា លោក ស៊ី ជីនពីងថា ចិន មិនហាមឃាត់កម្ពុជាឡើយ ក្នុងការរើសផ្លូវអភិវឌ្ឍន៍ប្រទេសដែលស្របនឹងលក្ខខណ្ឌជាតិ

Sokha Hotels

ព័ត៌មានពេញនិយម