Connect with us

ព័ត៌មានជាតិ

អភិបាលរងខេត្តស្វាយរៀង ជួបអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានការងារពិគ្រោះយោបល់ លើកិច្ចការហត្ថពលកម្មបរទេស

បានផុស

នៅ

(ខេត្តស្វាយរៀង): នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងលោក​អភិបាលខេត្ត បានអនុញ្ញាតឱ្យ លោកឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ប្រធាននាយកដ្ឋានជនបរទេស អន្តោប្រវេសន៍ ជាអ្នកវិនិយោគឯកជន ព្រមទាំងប្រតិភូ មកពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានការងារ ចូលជួប​សម្តែង​ការគួរសម និងពិគ្រោះយោបល់ លើកិច្ចការហត្ថពលកម្មបរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយក​ដ្ឋានការងារ បានរៀបចំសមាសភាពក្រុមការងារចម្រុះ អធិការកិច្ចហត្ថពលកម្មបរទេស​រួចរាល់​សម្រាប់ចុះបំពេញ​ការងារអធិការកិច្ច ហត្ថពលកម្មបរទេស នៅភូមិសាស្ត្រខេត្តស្វាយរៀង ក្នុងឆ្នាំ២០២៣ ហើយប្រតិភូដឹកនាំ ដោយលោកឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ប្រធាននាយកដ្ឋានជនបរទេស អន្តោប្រវេសន្ត ជាអ្នកវិនិយោគឯកជន ចូលជួបសម្តែងការគួរសម និងពិគ្រោះយោបល់ ជាមួយនឹងថ្នាក់ដឹកនាំខេត្ត គឺធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យក្រុម​ការងារនេះ បានដំណើរការទៅប្រកបដោយប្រសិទ្ធភាព មានភាពស្និទ្ធស្នាល និងការទទួលខុសត្រូវខ្ពស់។

ក្នុងឱកាសនោះលោក ម៉ែន អេង បានមានប្រសាសន៍ឲ្យដឹងថា កិច្ចការងារអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជារៀងរាល់ឆ្នាំ បានចុះធ្វើអធិការកិច្ច ទៅលើហត្ថពល កម្មបរទេស មុននឹងគេចុះយុទ្ធនាការ ត្រូវចូលមកជួបសម្តែងការគួរសម សំណេះសំណាលជាមួយនឹងរដ្ឋបាលខេត្ត ហើយក៏គោរពរាយការណ៍ ជូនអំពីកិច្ចការងារ ឆ្នាំ២០២២ ។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍បន្តទៀតថា ក្នុងនាមលោក តំណាងឲ្យលោកអភិបាលខេត្ត ថ្លែងអំណរគុណ និងរីករាយសហការជាមួយ មន្ត្រីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏ដូចជាមន្ត្រី ដែលតំណាងដោយ អគ្គនាយក​ដ្ឋានការងារ នៃក្រសួងការងារ ដោយមានការចូលរួម ពីរដ្ឋបាលខេត្ត មន្ទីរការងារ រួមនឹងស្នងការរង ដែលទទួលបន្ទុកអន្តោប្រវេសន៍ នៃស្នងការដ្ឋាន នគរបាល ខេត្តស្វាយរៀង ដើម្បីបំពេញភារកិច្ចទទួលបានជោគជ័យ ទៅតាមផែនការ របស់ក្រសួង ដែលបានដាក់ចេញ៕ អទ្ថបទ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម