ព័ត៌មានជាតិ
ផ្លូវជាតិប្រវែង៣.៣០០ម៉ែត្រក្នុងស្រុកមង្គលបូរីត្រូវជួសជុលឡើងវិញ
ផ្លូវជាតិក្នុងស្រុកមង្គលបូរី មានប្រវែង៣.៣០០ម៉ែត្រ ដែលរងគ្រោះទឹកជំនន់ច្រោះដាច់ដោយអន្លើចាប់ពីរង្វង់មូលស្រីគ្រប់លក្ខណ៍ដល់ផ្លូវបំបែកស្រុកមង្គលបូរី ត្រូវបានជួសជុលឡើងវិញ ដោយចាក់កៅស៊ូប្រភេទDBST។
លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យថា នៅឆ្នាំ២០២០កន្លងមក ផ្លូវពីចំណុចរង្វង់មូលស្រីគ្រប់លក្ខណ៍ ដល់ផ្លូវបំបែកទៅស្រុកមង្គលបូរី រងគ្រោះដោយជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់មកពីស្រុកថៃ យ៉ាងខ្លាំង បណ្តាលឱ្យហូរកាត់ផ្លូវជាតិច្រោះដាច់ជាដុំៗច្រើនកន្លែង។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ការងារជួសជុលផ្លូវជាតិច្រោះដាច់ដោយជំនន់ទឹកភ្លៀងនេះ អនុវត្តតាមបទបញ្ជារបស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលបានឲ្យប្រធានមន្ទីរសាធារណការខេត្ត ត្រូវស្ដារឡើងវិញនូវផ្លូវដែលរងគ្រោះដោយទឹកជំនន់ទាំង៩ស្រុក ក្រុង។
លោកបញ្ជាក់ឲ្យដឹងបន្តទៀតថា ផ្លូវដែលរងការខួចខាតដោយទឹកជំនន់ ត្រូវបានក្រុមការងាររបស់លោក ចាប់ផ្តើមស្ថាបនាឡើងវិញ ចាប់ពីដើមខែមករា ឆ្នាំ២០២១ជាបណ្តើរៗហើយដោយចាក់កៅស៊ូDBST និងមានប្រឡាយរំដោះទឹកដោយរៀបថ្មភ្នំ ឬថ្មប្រឡុងផ្នែកខាងលិចផ្លូវមានទទឹងខាងលើ២ម៉ែត្រ ជម្រៅ១ម៉ែត្រ២តឹក បាតក្រោម៨តឹក។
លោកថា ផ្លូវដែលស្ថាបនាមាន២តំណាក់កាល ដំណាក់ទី១ចាប់ពីចំណុចក្បាលស្ពានសែសិនខាងកើត ដល់ព្រំប្រទល់ស្រុកមង្គលបូរី ទទឹងផ្លូវប្រវែង១១ម៉ែត្រ ដំណាក់កាលទី២.ពីចំណុចក្បាលស្ពានសែនសិនខាងលិចដល់រង្វង់មូលស្រីគ្រប់លក្ខណ៍ជួសជុលកន្លែងដែលខូចនិងរៀបចំខឿនការ៉ូឡាឡើងវិញ។

លោក សុខ ចាន់ថា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្នុងគម្រោងជួសជុលផ្លូវថ្នល់ស្ពានដែលរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២០ កន្លងមកមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ទទួលបានចំនួន២គម្រោងដែលគ្រោងនឹងបើកការដ្ឋានជួសជុលចាប់ពីថ្ងៃទី៧ ខែមករាឆ្នាំ២០២១នេះ។ ជាមួយការងារជួសជុលកំណាត់ផ្លូវជាតិលេខ៥ចាប់ពីចន្លោះគ.ម៣៥៥+៨០ ដល់ម.ម ៣៥៧+៩០០ ចាក់ក្រាលកៅស៊ូប្រភេទDBSTមានប្រវែងសរុប២.១០០ម៉ែត្រ ទទឹង១១ម៉ែត្រ និងរៀបប្រឡាយរំដោះទឹកខាងឆ្វេងដៃ និងគំរបបេតុងលើប្រឡាយប្រវែង ៥៥០ម៉ែត្រ សាងសង់គំរបអណ្ដូងលូថ្មីចំនួន១០៧ម៉ែត្រ ស្ថាបនាខឿនបេតុងប្រវែង ២.៥៤៧៥ម៉ែត្រ ក្រាលការ៉ូឡាចំនួន ២៤៧៥ម៉ែត្រ ព្រមទាំងកម្លើង បរិក្ខាខាផ្លូវថ្នល់ស្ថិតក្នុងសង្កាត់ព្រះពន្លាក្រុងសេរីសុភ័ណ ។ ២ការងារជួសជុលកំណត់ផ្លូវជាតិលេខ៥ចាប់ពីចន្លោះ គ.ម ៣៥៨+៥៥០ ដល់គ.ម ៥៩+៦៥០ដោយចាក់ក្រាលកៅស៊ូប្រភេទDBSTប្រវែងសរុប ១១០០ម៉ែត្រទទឹង១៤ម៉ែត្រនឹងដំឡើងបរិក្ខាផ្លូវថ្នល់ស្ថិតក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណទៀតផង៕
អត្ថបទ ៖ វ៉ាន ណាង




-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច