Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យពង្រឹងវិស័យឯកជនដែលរួមចំណែកច្រើនណាស់ ក្នុងការអភិវឌ្ឍប្រទេស

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យពង្រឹងវិស័យឯកជន ព្រោះថា វិស័យឯកជនបានចូលរួមចំណែកច្រើនណាស់ ក្នុងការអភិវឌ្ឍប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៣។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា សម្ដេច បន់ស្រន់ឲ្យវិស័យឯកជនរបស់កម្ពុជារឹងមាំ ព្រោះថា វិស័យនេះបានរួមចំណែកជាច្រើន ក្នុងការអភិវឌ្ឍប្រទេស។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ខ្ញុំសូមបញ្ជាក់ថា លុយនៅកន្លែងនេះណា៎ បើទោះបីជាចូលតាមច្រកណាក៏ដោយ ប៉ុន្តែវិស័យឯកជនកម្ពុជាចូលរួមច្រើនណាស់ គ្រាន់តែមន្ទីរពេទ្យនេះវិស័យឯកជនមួយចំនួនគឺជាង ១០នាក់ ដែលចូល ៣លានៗ»។

សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យពង្រឹងវិស័យឯកជនរបស់កម្ពុជាបន្ថែមទៀត ដោយវិស័យឯកជនបានចូលរួមចំណែកក្នុងការអភិវឌ្ឍ ដែលបានបង្កើតការងារផង និងមួយផ្នែកទៀតប្រាក់ចំណេញរបស់វិស័យឯកជន ក៏បានចូលរួមចំណែកក្នុងការអភិវឌ្ឍលើវិស័យនានា ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម