ព័ត៌មានជាតិ
បញ្ចៀសអ្នកក្លែងបន្លំសញ្ញាបត្រ គ្រឹះស្ថានឧត្តមសិក្សា ១១ កន្លែង សហការប្រើថ្នាល verify.gov.kh
នារសៀលម្សិលមិញនេះ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ជាមួយគ្រឹះស្ថានឧត្តមសិក្សាចំនួន ១១ កន្លែង សម្រាប់ផ្ទៀងផ្ទាត់សញ្ញាបត្រកម្រិតឧត្ដមសិក្សាចេញដោយគ្រឹះស្ថានឧត្ដមសិក្សានីមួយៗ។

គ្រឹះស្ថានឧត្ដមសិក្សាទាំង ១១ ដែលបានចុះកិច្ចព្រមព្រៀងប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក្នុងនោះមាន ១) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ២) សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ៣) សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ៤) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ៥) វិទ្យាស្ថានជាតិអប់រំ ៦) សាកលវិទ្យាល័យជាតិបាត់ដំបង ៧) សាកលវិទ្យាល័យជាតិមានជ័យ ៨) សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ៩) វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ១០) វិទ្យាស្ថានកំពង់ឈើទាល និង ១១) សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។
ថ្លែងក្នុងពិធីនេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងអំពីសារៈសំខាន់នៃកិច្ចសហការរបស់គ្រឹះស្ថានឧត្ដមសិក្សាទាំង ១១ ជាការចូលរួមចំណែកអនុវត្តតាមការណែនាំពីប្រមុខរដ្ឋាភិបាលដែលចាត់ទុកឌីជីថលូបនីយកម្មក្នុងវិស័យសាធារណៈនិងឯកជន ជាការងារអាទិភាពដើម្បីកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងប្រជាជនឌីជីថល។

លោករដ្ឋមន្រ្តីបន្តថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាលដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថលស្របតាមឧត្តមានុវត្តជាអន្តរជាតិ។
ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។

គិតត្រឹមថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៣ នេះ មានគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈនិងឯកជនចំនួន ១២ ដែលបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ហើយក៏នៅមានគ្រឹះស្ថានមួយចំនួនទៀតដែលនឹងឈានដល់ការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងពេលឆាប់ៗខាងមុខនេះ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ