ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន៖ រាជរដ្ឋាភិបាលតែងតែផ្តល់តម្លៃ និងសិទ្ធិដល់នារីប្រកបអាជីវកម្មក្រៅប្រព័ន្ធផ្នែកសេវាកម្សាន្ដទូទាំងប្រទេស
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រីដ៍វៃឆ្លាតតែងតែផ្តល់តម្លៃនិងសិទ្ធិដល់នារីប្រកបអាជីវកម្មក្រៅប្រព័ន្ធផ្នែកសេវាកម្សាន គ្រប់រាជធានីខេត្ត។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះខណៈពេលអញ្ជើញដឹកនាំកិច្ចប្រជុំ អំពីវឌ្ឍនភាពនៃការងារគ្រប់គ្រងនារីប្រកបអាជីវកម្មក្រៅប្រព័ន្ធផ្នែកសេវាកម្សាន នៅទីស្តីការក្រសួង នាថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ។

កិច្ចប្រជុំព្រឹកនេះផងដែរក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួង ចំនួន ៤ រួមមាន ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោជានាយករដ្ឋមន្ត្រីដ៏វៃឆ្លាតតែងតែយកចិត្តទុកដាក់ផ្តល់តម្លៃនិងសិទ្ធិដល់នារីប្រកបអាជីវកម្មក្រៅប្រព័ន្ធផ្នែកសេវាកម្សាន គ្រប់រាជធានីខេត្ត។

គួររំលឹកផងដែរថា សម្តេចកិត្តិសង្គហបណ្ឌិត ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ភារកិច្ចជូនកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ឲ្យទទួលបន្ទុកលើការងារគ្រប់គ្រងនារីប្រកបអាជីវកម្មក្រៅប្រព័ន្ធផ្នែកសេវាកម្សាន ។

គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នេះ ការជួបសំណេះសំណាលជាមួយនារីប្រកបអាជីវកម្មផ្នែកសេវាកម្សាន មានចំនួន ១១លើក នៅរាជធានីចំនួន ៦លើក ខេត្តកណ្តាលចំនួន០១លើក ខេត្តកំពង់ចាម ចំនួន០១លើក ខេត្តស្វាយរៀងចំនួន០១លើក ខេត្តពោធិ៍សាត់ចំនួន០១លើក និងខេត្តព្រះសីហនុចំនួន០១លើក។ ចំពោះបណ្តាខេត្តដែលនៅសេសសល់សម្តេចកិត្តិសង្គហបណ្ឌិត នឹងបន្តជួបសំណេះសំណាលបន្ថែមទៀត៕
អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ