ព័ត៌មានជាតិ
តាមផ្លូវជាតិលេខ ១ ភូមិសាស្រ្តខេត្តកណ្តាល មានកំពង់ចម្លង ៧ កន្លែងកំពុងវិនិយោគធ្វើអាជីវកម្ម
ក្នុងភូមិសាស្រ្តខេត្តកណ្តាលតាមកំណាត់ផ្លូវជាតិលេខ ១ មានកំពង់ចម្លងចំនួន ៧ កន្លែង កំពុងវិនិយោគធ្វើអាជីវកម្មសម្រាប់ចម្លងអ្នកដំណើរ។
ដោយសារភូមិសាស្រ្តខេត្តកណ្តាល តំបន់ខ្លះខណ្ឌចែកដោយទន្លេមានទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ ធ្វើឲ្យពលរដ្ឋនៅតាមតំបន់មួយចំនួនត្រូវការប្រើប្រាស់កំពង់ចម្លងឆ្លងធ្វើដំណើរទៅវិញទៅមក។

បើតាមឯកសាររបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកណ្តាល ក្នុងភូមិសាស្រ្តខេត្តកណ្តាលនៅលើកំណាត់ផ្លូវជាតិលេខ ១ ចាប់ពីព្រំប្រទល់រាជធានីភ្នំពេញដល់ស្ពានអ្នកលឿងមានកំពង់ចម្លងចំនួន ៧ កន្លែងដែលកំពុងវិនិយោគអាជីវកម្មក្នុងនោះមាន៖
១) កំពង់ចម្លងតាព្រហ្ម-ព្រែកដូនកឹម
២) កំពង់ចម្លងកោះរះ-កោះប្រាក់
៣) កំពង់ចម្លងក្តាបន្ទះ-ផ្លូវត្រី ទ្រុងមាន់-ទឹកខ្លាំង
៤) កំពង់ចម្លងបន្ទាយដែក-បឹងគ្រុំ
៥) កំពង់ចម្លងសក្តិពីរ-ល្វារស
៦) កំពង់ចម្លងព្រែកត្រែង-ជ្រោយជ្រែ
៧) កំពង់ចម្លងកោះតេជោ-គគីរធំ
បើតាមរបាយការណ៍របស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល បច្ចុប្បន្ននៅក្នុងខេត្តកណ្តាលមានកំពង់ចម្លងចំនួន ៨១ កន្លែង កំពុងធ្វើអាជីវកម្ម។
គួរបញ្ជាក់ថា ថ្មីៗនេះក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងជំរុញរៀបចំច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹកនិងកំពង់ផែឲ្យបានឆាប់ ដើម្បីគ្រប់គ្រងការធ្វើដំណើរតាមផ្លូវទឹកឲ្យមានសុវត្ថិភាព។
នៅក្នុងសន្និសីទវឌ្ឍនភាពរបស់ក្រសួងសាធារណការ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា ក្រោយឧបទ្ទវហេតុលិចទូកដចម្លងនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ជំរុញឲ្យក្រសួងត្រូវតែពន្លឿនបង្កើតច្បាប់ដឹកជញ្ជូនតាមផ្លូវទឹក និងច្បាប់កំពង់ផែឲ្យបានឆាប់បំផុត។ នៅពេលច្បាប់ដឹកជញ្ជូនតាមផ្លូវទឹក និងច្បាប់កំពង់ផែដាក់ឲ្យអនុវត្តស្របតាមស្ដង់ដារបច្ចេកទេស នឹងទប់ស្កាត់មិនឲ្យមានហេតុការណ៍អាក្រក់កើតឡើងជាថ្មី៕

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
សន្តិសុខសង្គម៥ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម