ព័ត៌មានជាតិ
អគារតេជោអភិវឌ្ឍន៍តម្លៃជាង ៧០លានដុល្លារ នឹងក្លាយជាកន្លែងស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តឌីជីថលទំនើបបំផុតនៅកម្ពុជា
អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត នឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលដល់និស្សិតសម្រាប់ធ្វើការសិក្សា និងស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តតាមប្រព័ន្ធឌីជីថលដ៏ទំនើបនៅក្នុងប្រទេស។ អគារនេះ ត្រូវបានបើកដំណើរការជាផ្លូវការ នៅព្រឹកថ្ងៃទី ២៣ ឧសភា នេះ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងនៅក្នុងពិធីសម្ពោធជាផ្លូវការថា គម្រោងសាងសង់អគារទាំងមូល និងសម្ភារៈសរុបមានទឹកប្រាក់ចំនួនជាង ៧០លានដុល្លារ ដែលថវិកាទាំងនេះ ជាការឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន និងសប្បុរសជន។
បើតាមលោក ម៉ម ប៊ុនហេង អគារនេះស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ តាមបណ្តោយផ្លូវព្រះមុនីវង្ស មានបណ្តោយ១៥៣ម៉ែត្រ ទទឹងជាង ២២ម៉ែត្រ កម្ពស់ ១២ជាន់ ក្រោមដី២ជាន់ ផ្ទៃក្រឡាសរុបជាង ៤ម៉ឺនម៉ែត្រក្រឡា សាងសង់ស្របតាមស្តង់ដារមន្ទីរពេទ្យអន្តរជាតិ បទដ្ឋានបច្ចេកទេសបារាំង មានគ្រែ ៤២៦គ្រែ។

លោក រដ្ឋមន្រ្តីបានឱ្យដឹងដូច្នេះថា« ជាន់ទី១ និងទី២ ក្រោមដីជាចំណតយានយន្ត, ជាន់ផ្ទាល់ដីមានបន្ទប់វះកាត់តូចពីរ បន្ទប់សង្រ្គោះបន្ទាន់មានចំនួន ៣៦គ្រែ ឱសថដ្ឋាន ភេសជ្ជដ្ឋាន ហាងទំនិញ និងផ្កា ម៉ាស៊ីន ATM និងបន្ទប់ផ្លាស់សម្លៀកបំពាក់បុគ្គលិកសម្រាប់អគារទាំងមូល។ ជាន់ទី២ សម្រាប់ទទួលសង្គ្រោះអ្នកជំងឺកម្រិតធ្ងន់ធ្ងរ មានចំនួណ ៣២បន្ទប់ស្មើនឹង ៥១គ្រែ ក្នុងនោះបន្ទប់លាងឈាមចំនួន ៤, ផ្នែកចក្ខុរោគមានបន្ទប់ពិគ្រោះជំងឺចំនួន ៣ បន្ទប់វះកាត់ភ្នែក២ គ្រែសម្រាកព្យាបាល៤ ផ្នែកឯកទេសត្រចៀក ច្រមុះ បំពង់ក ជាដើម។
អគារតេជោសន្តិភាពនេះ អាចមានសមត្ថភាពផ្តល់សេវាសុខាភិបាលដល់អ្នកជំងឺបាន ២៥ម៉ឺននាក់ក្នុងមួយឆ្នាំ។ នេះបើតាមការបញ្ជាក់របស់លោក ម៉ម ប៊ុនហេង។
លោក ម៉ម ប៊ុនហេង មានប្រសាសន៍ថា សមិទ្ធផលដ៏សំខាន់នេះ កើតចេញពីការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាពិសេសការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ការគ្រប់គ្រងបានជំងឺកូវីដ-១៩ ការរក្សាបានកំណើនសេដ្ឋកិច្ច ការលើកកម្ពស់កិត្យានុភាពកម្ពុជា ថ្នាក់តំបន់ និងលើឆាកអន្តរជាតិ ជាដើម។ អគារនេះ ក៏មានចំណតឧទ្ធម្ភាចក្រផងដែរ។
សម្ដេចតេជោ ហ៊ុន សែន នាយកដ្ឋន្រ្តី បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលរួមផ្តល់ថវិកាសាងសង់អគារព្យាបាលនេះឡើង ហើយសម្ដេចក៏បានថ្លែងអំណរគុណឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដែលបានយល់ព្រមទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីសាងសង់អគារព្យាបាលនេះផងដែរ។



-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?