Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ គ.ជ.ប ៖ បណ្ណព័ត៌មានអ្នកបោះឆ្នោត មិនអាចប្រើជំនួសអត្តសញ្ញាណប័ណ្ណ ក្នុងការបោះឆ្នោតបានឡើយ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានបញ្ជាក់ថា បណ្ណព័ត៌មានអ្នកបោះឆ្នោត មិនអាចប្រើជំនួសអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣ បានឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្ដីពី ការរៀបចំ និងការផលិតបណ្ណព័ត៌មានអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ លោក ឯម សូផាត សមាជិក គ.ជ.ប បានឲ្យដឹងថា ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត ជូនប្រជាពលរដ្ឋតាមភូមិនានាក្នុងឃុំ-សង្កាត់ ចាប់ពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៣។

លោកថា គោលបំណងនៃការចែកបណ្ណព័ត៌មាននេះ គឺជួយផ្ដល់ព័ត៌មានគ្រប់គ្រាន់ដល់អ្នកបោះឆ្នោត ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ បានយល់ដឹងអំពីកាលបរិច្ឆេទ និងពេលវេលានៃការបោះឆ្នោត លេខកូដ និងទីតាំងការិយា ល័យបោះឆ្នោត លេខរៀង ឈ្មោះ និងទិន្នន័យអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត និងប្រភេទឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការ ដែលត្រូវប្រើនៅពេលបោះឆ្នោត។

ក្នុងនោះ ក៏ដើម្បីបង្កភាពងាយស្រួលដល់អ្នកបោះឆ្នោត ក្នុងការរកឃើញការិយាល័យបោះឆ្នោត ដែលសាមីខ្លួនត្រូវបោះឆ្នោត និងបង្កភាពងាយស្រួលដល់លេខាធិការ គណៈកម្មការិយាល័យបោះឆ្នោត ក្នុងការរកឃើញឈ្មោះអ្នកបោះឆ្នោតភ្លាមៗ ដើម្បីឲ្យអ្នកបោះឆ្នោតអាចបោះឆ្នោតបានចាប់រហ័ស។ ម្យ៉ាងទៀត ក៏អាចឲ្យសាមីខ្លួនរក្សាទុកសម្រាប់ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យ នៅក្នុងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅឆ្នាំបន្ទាប់។

បណ្ណព័ត៌មានអ្នកបោះឆ្នោតឆ្នាំ ២០២៣ មានលក្ខខណៈខុសប្លែកពីឆ្នាំមុនៗ ដោយ គ.ជ.ប បានបញ្ចូលបន្ថែមរូបថតសាមីអ្នកបោះឆ្នោត ទៅក្នុងផ្នែកខាងមុខនៃបណ្ណ ដើម្បីងាស្រួលក្នុងការត្រួតពិនិត្យផ្ទៀងផ្ទាត់ អត្តសញ្ញាណរបស់អ្នកបោះឆ្នោត។

សមាជិក គ.ជ.ប លោក ឯម សូផាត បានបញ្ជាក់ថា ចំនួនបណ្ណព័ត៌មានអ្នកបោះឆ្នោត ដែល គ.ជ.ប ត្រូវបោះពុម្ព គឺស្មើនឹងចំនួនអ្នកបោះឆ្នោត ដែលមានក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០២៣ ដែលនឹងត្រូវប្រើសម្រាប់ការបោះឆ្នោត ជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣ ដែល​មានចំនួន ៩,៧១០,៦៥៥សន្លឹក។

លោកបញ្ជាក់ទៀតថា បណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ មិនអាចប្រើជំនួសអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ឬឯកសារបញ្ជាក់បម្រើឲ្យការបោះឆ្នោត (ឯ.អ) ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣ បានឡើយ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ ខែកក្កដា​ ឆ្នាំ ២០២៣។ ប្រជាពលរដ្ឋខ្មែរ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ​ ហើយមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ អាចទៅបោះឆ្នោតបាន ដោយគ្រាន់តែយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម