ព័ត៌មានជាតិ
រាជរដ្ឋាភិបាលគ្រោងដាក់ខេត្តបាត់ដំបង ក្នុងសមាជិកបណ្ដាញទីក្រុងមានភាពច្នៃប្រតិដ្ឋអង្គការយូណេស្កូ
រាជរដ្ឋាភិបាលកម្ពុជាគ្រោងដាក់បញ្ចូលខេត្តបាត់ដំបងទៅក្នុងសមាជិកបណ្ដាញទីក្រុងដែលមានភាពច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ ឬហៅកាត់ថាUCCN ឱ្យមុនបំណាច់ខែមិថុនា ក្នុងឆ្នាំ២០២៣ នេះ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ ការិយាល័យតំណាងអង្គការយូណេស្កូភ្នំពេញ ក៏ដូចជារដ្ឋបាលខេត្តបាត់ដំបង បានរៀបចំសិក្ខាសាលាដើម្បីពិភាក្សារួមគ្នា អំពីការរៀបចំឯកសារដាក់បញ្ចូលទីក្រុងបាត់ដំបងជាសមាជិក “បណ្ដាញទីក្រុងដែលមានភាពច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ” នៅក្នុងឆ្នាំ២០២៣។

ជាក់ស្ដែង សិក្ខាសាលារយៈពេលពីរថ្ងៃដែលធ្វើឡើងពីថ្ងៃ ២៣-២៤ ឧសភា ធ្វើឡើងក្នុងគោលបំណងមួយគឺដើម្បីពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធទាំងអស់, ប្រមូលធាតុចូលបន្ថែម, ធ្វើបច្ចុប្បន្នភាពលើឯកសារស្នើសុំ និងដើម្បីផ្សព្វផ្សាយ UCCN ទៅកាន់ទីក្រុងសក្ដានុពលផ្សេងៗទៀតក្នុងប្រទេសកម្ពុជា ជាពិសេសក្រុងសៀមរាប ក្រុងក្រចេះ ក្រុងកំពត ដែលជាបេក្ខភាពបន្ទាប់ពីខេត្តបាត់ដំបង។
បណ្តាញទីក្រុងដែលមានភាពច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ ឬហៅកាត់ថាUCCN បង្កើតឡើងក្នុងឆ្នាំ២០០៤ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយ ឬក្នុងចំណោមទីក្រុងដែលបានកំណត់យកការច្នៃប្រតិដ្ឋជាកត្តាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍទីក្រុងប្រកបដោយចិរភាពលើវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន។ បណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ បានគ្របដណ្តប់លើវិស័យច្នៃប្រឌិតចំនួន៧ រួមមាន សិប្បកម្ម និងសិល្បៈប្រជាប្រិយ ការរចនា ភាពយន្ត អាហាររូបវិទ្យា អក្សរសាស្ត្រ សិល្បៈប្រព័ន្ធផ្សព្វផ្សាយ និងតន្ត្រី៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី