Connect with us

ព័ត៌មានជាតិ

វី​ង និង ធនាគារ​ឈី​ហ្វ សហការ​គ្នា​ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ទូទាត់​ប្រាក់កម្ចី​ដល់​ប្រជាជន​កម្ពុជា

បានផុស

នៅ

*​ឥឡូវនេះ​អតិថិជន​របស់​ធនាគា​រ ឈី​ហ្វ អាច​សង​ប្រាក់កម្ចី​របស់​ពួកគេ​តាមរយៈ​ប្រព័ន្ធ​អេកូ​ហិរញ្ញវត្ថុ​របស់​វី​ង​។

ភ្នំពេញ​ថ្ងៃទី ២១ ខែមករា​ឆ្នាំ ២០២១ ៖ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ដែល​ផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា និង ធនាគារពាណិជ្ជ ឈី​ហ្វ (​ខេ​ម​បូ​ឌា​) ម​.​ក ដែល​បាន​បង្កើតឡើង​ដោយ​លោក Chau Chung Kai Peter ដែលជា​សហគ្រិន​ជោគជ័យ​ម្នាក់​នៅ​ទីក្រុង​ហុងកុង និង​ជា​ស្ថាបនិក CHIEF GROUP ដែលជា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ដ៏​ល្បី​មួយ មាន​អាយុកាល​ជាង​៤១​ឆ្នាំ ជាមួយនឹង​អាជីវកម្ម​ហិរញ្ញវត្ថុ​យ៉ាង​សម្បូរបែប បានប្រកាស​ភាពជា​ដៃគូ​ថ្មី​មួយ​ដែល​នឹង​អនុញ្ញាតឱ្យ​អតិថិជន​អាច​សង​ប្រាក់កម្ចី​តាមរយៈ​ភ្នាក់ងារ​វី​ង ឬ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាពជា​ដៃគូ​នេះ​ផ្តល់​សេរីភាព​ដល់​អតិថិជន​របស់​ធនាគារពាណិជ្ជ ឈី​ហ្វ មិន​ថា​ជា​នៅ​តំបន់​ដាច់ស្រយាល​ប្រទេស​កម្ពុជា​ក៏ដោយ អាច​សង​ប្រាក់កម្ចី​តាមរយៈ​ភ្នាក់ងារ​វី​ង ប្រកបដោយ​ភាពងាយស្រួល រហ័ស​និង​មាន​សុវត្ថិភាព​។ អតិថិជន​ក៏​អាច​សង​ប្រាក់កម្ចី​តាមរយៈ កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ដ៏​មាន​ភាព​ច្នៃប្រឌិត​ដោយ​គ្រាន់តែ​ចុច​ពីរ​ឬ​បី​ដង​លើ​ទូរស័ព្ទដៃ​របស់​ពួកគាត់​តែប៉ុណ្ណោះ​។ លើសពីនេះ​ផងដែរ អតិថិជន​របស់​ធនា​គារ​ពាណិជ្ជ ឈី​ហ្វ ក៏​អាច​ផ្ទេរប្រាក់​បាន​យ៉ាង​ងាយស្រួល​តាមរយៈ ប្រព័ន្ធ​បាគង ទៅ​ប្រព័ន្ធ​អេកូឡូស៊ី​ហិរញ្ញវត្ថុ​របស់​វី​ង​ផងដែរ​។

លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស វី​ង បាន​មាន​ប្រសាសន៍​ថា «​ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​ចូលរួម​ជាមួយ ធនាគារពាណិជ្ជ ឈី​ហ្វ បន្ត​បេសកកម្ម​របស់​យើង​ក្នុងការ​ផ្តល់ជូន​អតិថិជន​នូវ​ដំណោះស្រាយ​ដ៏​ងាយស្រួល​។ នេះ​គឺជា​ព្រឹត្តិការណ៍​សំខាន់ ដែល​ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញាចិត្ត​របស់​យើង ក្នុងការ​កែលម្អ​សេវាកម្ម​ហិរញ្ញវត្ថុ​ឌីជីថល ដើម្បី​លើកកម្ពស់​កម្រិតជីវភាព​រស់នៅក្នុង​សហគមន៍​របស់​យើង​។​»

វី​ង​ដែលជា​ធនាគារ​ឯកទេស​ក្នុងការ​ទូទាត់ បាន​ខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​ជាង​១២​ឆ្នាំ​មកហើយ ដើម្បី​សម្រេច​គោលដៅ​ក្នុង​ការ​ផ្តល់ជូន​ប្រជាជន​កម្ពុជា​គ្រប់រូប​នូវ​ការ​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​ចល័ត ប្រកបដោយ​សុវត្ថិភាព រហ័ស ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​លើក​កំពស់​ជីវភាព​ប្រចាំថ្ងៃ របស់​ប្រជាជន​។

ការប្តេជ្ញាចិត្ត​របស់​វី​ង​ក្នុង​ការផ្តល់​សិទ្ធ​អំណាច​ផ្នែក​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​កម្ពុជា បានធ្វើ​ឲ្យ​ពួកគេ​អាច មាន​បណ្តាញ​ភ្នាក់ងារ​វី​ង​កាន់តែ​រឹងមាំ និង​ការអភិវឌ្ឍ​កាន់តែ​ប្រសើរ​នៃ​កម្មវិធី​ស្មា​ត​ហ្វូនវីង។

ចំណុច​សំខាន់​នៃ​ភាពជា​ដៃគូ​រវាង​ធនាគារ​ឯកទេស​វី​ង និង​ធនាគារពាណិជ្ជ ឈី​ហ្វ គឺជា​ការ​ចែករំលែក​ច​ក្ខុ​វិស័យ​រួមគ្នា​មួយ​ក្នុង​ការ​ប្រើប្រាស់​សមត្ថភាព​ផ្នែក​ហិរញ្ញវត្ថុ​របស់​ពួកគេ ដើម្បី​លើកកម្ពស់​កម្រិតជីវភាព​ប្រជាជន​កម្ពុជា​នៅ​ទូទាំងប្រទេស​។

លោក​បណ្ឌិត សឿង ម៉ូ​រ៉ា​រិ​ទ្ធ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារពាណិជ្ជ ឈី​ហ្វ បាន​មានប្រសាសន៍ថា «​ភាពជា​ដៃគូ​នេះ​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់​ធនា​គារ​ពាណិជ្ជ​ឈី​ហ្វ ក្នុងការ​ធ្វើឱ្យ​ផលិតផល​របស់​យើង​ប្រសើរឡើង ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ហិរញ្ញវត្ថុ​របស់​អតិថិជន​ដែល​កំពុង​កើនឡើង ដូច្នេះ​អតិថិជន​អាច​ផ្តោតលើ​កំណើន​អាជីវកម្ម​របស់​ពួកគេ ។ អតិថិជន​របស់​ធនា​គារ​ពាណិជ្ជ​ឈី​ហ្វ​នឹង​រីករាយ​នូវ​ជម្រើស​ថ្មី ដែល​អនុញ្ញាតឱ្យ​ពួកគេ​បង់ប្រាក់​កម្ចី​របស់​ពួកគេ​ដោយ​មិនចាំបាច់​ទៅដល់​ការិយាល័យ​របស់​ធនាគា​រ​ពាណិជ្ជ ឈី​ហ្វ នោះទេ​។​»

ធនាគារពាណិជ្ជ ឈី​ហ្វ (​ខេ​ម​បូ​ឌា​) ម​.​ក បាន​សម្លឹង​ឃើញ​ពី​ការរីកចម្រើន​ជា​បន្តបន្ទាប់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់តាំងពី​បានចាប់ផ្តើម​ប្រតិបត្តិការ កាលពី​ខែធ្នូ ឆ្នាំ​២០១៣ ដោយមាន​ដើមទុន​ដំបូង​ត្រឹមតែ ១០​លាន​ដុល្លារ​ប៉ុណ្ណោះ ខណៈដែល​បច្ចុប្បន្ន​មានទ្រព្យ​សកម្ម​សរុប​មាន​ចំនួន​ជាង ១៤៣​លាន​ដុល្លារ​គិត​ត្រឹម​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១ និង​បុគ្គលិក​សរុប​ជាង ១៤០​នាក់​។ លោក​បណ្ឌិត សឿង ម៉ូ​រ៉ា​រិ​ទ្ធ ចាត់ទុក​អតិថិជន​ជា​ដៃគូ​យូរអង្វែង ដែល​អាចធ្វើអោយ​ធនាគារ​យើង នៅតែ​បន្ត​រីកចម្រើន​ទៅមុខ​ជា​លំដាប់​។

ធនាគារពាណិជ្ជ ឈី​ហ្វ (​ខេ​ម​បូ​ឌា​) ម​.​ក ប្រើប្រាស់​គំរូ​អាជីវកម្ម ធ្វើជា​មូល​ដ្ឋា​នីយកម្ម និង​អភិវឌ្ឍន៍​ដែល​សក្តិសម​បំផុត​ទៅនឹង​តម្រូវការ​ជាក់ស្តែង​រប​ស់​អតិថិជន នៅក្នុង​ប្រទេស​កម្ពុជា​។ យើង​មិន​ត្រឹមតែ​ធ្វើការ​យ៉ាងសកម្ម​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​ថែមទៀត​នូវ​ផលិតផល​ដែលមាន​ស្រាប់​របស់​យើង​ប៉ុណ្ណោះ​ទេ ព្រមទាំង ណែនាំ​ផលិតផល​និង​សេវាកម្ម​ថ្មីៗ​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​ដែល​កំពុង​កើន​ឡើងជា​លំដាប់​។

CHIEF GROUP ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៧៩ នៅ​ទីក្រុង​ហុងកុង ដែល​បាន​ពង្រីក​សក្តានុពលរ​បស់​ខ្លួន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដោយ​ប្រកាន់ខ្ជាប់​នូវ​ជំនឿ នៃ​ការអនុវត្ត​ក្រមសីលធម៌ និង​ការវិនិយោគ​ដោយ​ភាព​ប្រយ័ត្នប្រយែង​។ យើង​បាន​បន្តដំណើរ​ទៅមុខ​ដោយ​ប្រកាន់ខ្ជាប់​នូវ​ចក្ខុវិស័យ​បេសកកម្ម​គោលដៅ និង​ទស្សនវិស័យ​របស់​យើង និង​ផ្តល់​សេវា​ដល់​អតិថិជន​រប​ស់​យើង​អោយ​កាន់តែ​ប្រសើរឡើង​ជាង​មុន​ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​។ ជោគជ័យ​របស់​យើង​ត្រូវបាន​គេ​សន្ម​ត់​ថា​ជា​ស្មារតី​ក្រុម​ខ្លាំង​ជាមួយនឹង​ចក្ខុវិស័យ និង​គោលនយោបាយ​ច្បាស់លាស់​។

យើង​សូម​ណែនាំ​ឲ្យ​លោកអ្នក​ចូលទៅ​កាន់​គេហទំព័រ​របស់​យើង www.chiefbank.com.kh និង​ទាញយក​កម្មវិធី​ទូរស័ព្ទ​ចល័ត (CHIEF Mobile App) ឬ​មកកាន់​សាខា​ណាមួយ​របស់​ធនាគារពាណិជ្ជ ឈី​ហ្វ អតិថិជន​នឹង​ទទួលបាន​នូវ​សេវាកម្ម​ដ៏​ល្អ​ពី​បុគ្គលិក​ដែល​រង់ចាំ​ផ្តល់​សេវា​ជូន​លោកអ្នក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ៤ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ១៦ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

ព័ត៌មានជាតិ២២ នាទីutes មុន

KOICA ៖ គម្រោងអភិវឌ្ឍន៍វិជ្ជាជីវៈ និងទេពកោសល្យកម្ពុជា ឆ្នាំ ២០២៦-២០៣០ នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈនៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម