ព័ត៌មានជាតិ
មន្ត្រីធនាគារជាតិ ស្នើអាជ្ញាធរពិនិត្យហ្មត់ចត់មុនចេញបញ្ជាក់សុំខ្ចីប្រាក់ ចៀសវាងបំណុលវណ្ត ក
មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបានស្នើឱ្យអាជ្ញាធរមូលដ្ឋានត្រូវពិនិត្យមើលស្ថានភាពហិរញ្ញវត្ថុប្រជាពលរដ្ឋឱ្យបានម៉ត់ចត់មុននឹងចេញលិខិតបញ្ជាក់សម្រាប់ការស្នើសុំប្រាក់កម្ចីដើម្បីចៀសវាងការជំពាក់បំណុលវណ្ដ ក។

ថ្លែងបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា” នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៣ ខែឧសភា លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាលធនាគារជាតិ នៃកម្ពុជា) បានសំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋានឱ្យចូលរួមអប់រំ និងជួយពន្យល់ប្រជាជនអ្នកប្រើប្រាស់ប្រាក់កម្ចីក្នុងមូលដ្ឋានខ្លួនឱ្យបានយល់ពីផលប្រយោជន៍ នៃការប្រើប្រាក់កម្ចី ពិសេសកុំលង់តាមការឃោសនាមិនសមហេតុផលរបស់ជនបោកប្រាស់ ពោលគឺរាល់ប្រាក់កម្ចីត្រូវប្រើឱ្យចំគោលដៅ និងគោរពតាមកាតព្វកិច្ចសង។

លោក រ័ត្ន សុវណ្ណនរៈ បានស្នើអាជ្ញាធរត្រូវជួយក្រើនរំលឹកដល់ប្រជាជនឱ្យមានការប្រុងប្រយ័ត្នចំពោះក្រុមហ៊ុនដែលផ្ដល់ការប្រាក់ខ្ពស់ និងពិនិត្យស្ថានភាពហិរញ្ញវត្ថុរបស់ប្រជាជនឱ្យបានហ្មត់ចត់ មុននឹងចេញលិខិតបញ្ជាក់សម្រាប់ការស្នើសុំប្រាក់កម្ចី ហើយរាល់ការខ្ចីត្រូវធ្វើនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាដែលទទួលស្គាល់ដោយច្បាប់ ទើបចាកផុតពីបំណុលវណ្ត ក និងទទួលបានការរីកចម្រើនសម្រាប់គ្រួសារ។

លោក រ័ត្ន សុវណ្ណនរៈ មានប្រសាសន៍បន្តថា បច្ចុប្បន្ន វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ជាពិសេសការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅតាមតំបន់ជនបទ។ ដូចនេះទើបរាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រដល់វិស័យនេះតាមរយៈការកំណត់ទស្សនៈវិស័យ និងយុទ្ធសាស្រ្តតម្រង់ទិសអភិវឌ្ឍច្បាស់លាស់ថែមទៀតមួយចំនួន ក្នុងនោះបានអនុញ្ញាតឱ្យវិស័យនេះមានលទ្ធភាពពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួន ប្រកបដោយនិរន្តរភាព និងទំនុកចិត្ត ព្រមទាំងបានជួយបង្កើតនូវកាលានុវត្តភាពថ្មីៗដល់ការអភិវឌ្ឍសេវាហិរញ្ញវត្ថុ ក្នុងគោលដៅផ្តល់ជូនប្រជាជនកម្ពុជានូវសេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន។

ចំណែក លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជារួមជាមួយសមាជិក ព្រមទាំងដៃគូពាក់ព័ន្ធនានាបាននឹងកំពុងអនុវត្តគម្រោង បរិយាបន្នហរិញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ដំណាក់កាលទី២ មានរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ ក្នុងទំហំទឹកប្រាក់ប្រមាណពីរលានដុល្លារអាមេរិក ដោយផ្តោតអាទិភាពលើកិច្ចការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុក្នុងចំណោមប្រជាជនកម្ពុជា, ការលើកកម្ពស់តួនាទីរបស់វិស័យមីក្រូហិរញ្ញវត្ថុ និងការពង្រឹងភាពធន់នៃវិស័យមីក្រូហិរញ្ញវត្ថុ ស្របតាមយុទ្ធសាស្រ្តបរិយាបន្នហិរញ្ញវត្ថុថ្នាក់ជាតិ ក្នុងនោះក៏មានគម្រោងការផលិតអត្ថបទអប់រំអំពីការលើកកម្ពស់បរិយាបន្នហរិញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ឱ្យបានទូលំទូលាយផងដែរ។

យោងតាមរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៣ នេះស្រុកព្រះនេត្រព្រះ មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន១៤ បានផ្តល់សេវាឥណទានដល់ប្រជាពលរដ្ឋបានជាង ១ ម៉ឺនគ្រួសារ ជាមួយនឹងសមតុល្យឥណទានសរុបប្រមាណជា ៤៨,៨ លានដុល្លារអាមេរិក។ ចំណែកឯអតិថិជនប្រាក់បញ្ញើវិញមានចំនួនប្រមាណ ១៦ ៦០០ នាក់ ដែលមានសមតុល្យប្រាក់បញ្ញើសរុបចំនួន ៣,៩ លានដុល្លារអាមេរិក៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ