ព័ត៌មានជាតិ
កម្ពុជាមានស្រ្តីជាង ៥១ ភាគរយ តែការទទួលបានការអប់រំនៅមានកម្រិត
លោកស្រី ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការក្រសួងកិច្ចការនារីលើកឡើងថា ប្រទេសកម្ពុជាមានស្ត្រីរហូតដល់ ៥១ភាគរយនៃប្រជាជនសរុប ប៉ុន្តែជាក់ស្ដែងស្ត្រីទាំងអស់អាចទទួលបានការផ្ដល់ឱកាសអប់រំនៅមានកម្រិតនៅឡើយ ជាពិសេសពាក់ព័ន្ធសមភាពយេនឌ័រ។

លើកឡើងក្នុងវគ្គបណ្ដុះបណ្ដាលដែលរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅថ្ងៃទី២៣ ខែឧសភា នេះ លោកស្រីរដ្ឋលេខាធិការក្រសួងកិច្ចការនារីមានប្រសាសន៍ថា ស្ត្រីនៅកម្ពុជាអាចទទួលបានការអប់រំ នៅមានកម្រិត ហើយស្ត្រីទាំងនោះ ក៏ត្រូវការការលើកកម្ពស់សមភាពយេនឌ័រ និងលើកកម្ពស់តម្លៃឱ្យកាន់តែប្រសើរថែមទៀត។
ដូច្នេះដើម្បីគិតគូរពីស្ត្រីនៅកម្ពុជាឱ្យទទួលបានការអប់រំបានល្អប្រសើរ ទើបរាជរដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌ស្ត្រី និងគ្រួសារខ្មែរ គោលនយោបាយជាតិ វិធានការណ៍នានាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងយន្តការបញ្ជ្រាបយេនឌ័រនៅកម្ពុជា។ នៅក្នុងឆ្នាំ២០២៣ ទើបបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងដាក់ចេញផែនការសកម្មភាពការងារឆ្នាំ២០២៤ បន្ថែមផងដែរ។

ក្នុងឱកាសដដែលនោះ លោកស្រីរដ្ឋលេខាធិការក្រសួងកិច្ចការនារីបានបញ្ជាក់ដែរថា បើទោះបីជាបែបណាក៏ដោយ ក៏កម្ពុជាត្រូវការវិនិយោគបន្ថែមដើម្បីបំពេញចំណុចខ្វះខាតរបស់ស្ត្រី។ ហេតុដូច្នេះបានជាការបំពាក់បំប៉នសមត្ថភាពបន្ថែមដល់អ្នកប្រតិបត្តិរបស់ក្រសួង-ស្ថាប័ន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដើម្បីភាពសុខដុមរមនារបស់ប្រជាជនកម្ពុជា។

សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលដែលរៀបចំដោយក្រសួងការងារ មានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែឧសភា ឆ្នាំ២០២៣នេះ ដែលនឹងផ្ដល់ការចែករំលែកនូវបទពិសោធន៍ដ៏ល្អសម្បូរបែប និងមានតម្លៃ និងពង្រឹងសមត្ថភាពបន្ថែមដល់ជនបង្គោលយេនឌ័រ តាមអង្គភាពក្រោមឱវាទក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ