Connect with us

ព័ត៌មានជាតិ

លោកនាយ​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​១ ​បាន​ទទួល​មរណភាព​ដោយ​រោគាពាធ

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ លោក​វរសេនីយ៍ត្រី ម៉ៅ សាវឿន អតីត​នាយ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​១​នៃ​អធិការ​នគរបាល​ខណ្ឌ​មានជ័យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានទទួល​មរណភាព​កាលពី​រសៀល​ថ្ងៃទី​២១​ ខែមករា ​ឆ្នាំ​២០២១​នេះ​ ដោយ​រោគាពាធ​ក្នុង​ជន្មាយុ​៥២​ឆ្នាំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ពី​មន្ត្រី​នគរបាល​បាន​និយាយ​ថា ​លោក​វរសេនីយ៍ត្រី ម៉ៅ សាវឿន នាយ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​១​មាន​ជំងឺ​កៀប​សរសៃ​ខួរក្បាល​អស់​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ​។​អ្វីដែល​ធ្វើ​ឲ្យ​ក្រុមគ្រួសារ និង​មិត្ត​រួម​ការងារ​ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​មានការ​សោក​ស្តាយ​រូបលោក​ជា​ពន់ពេក​។

ព្រោះ​លោក​ជា​ប្តី​និង​ជា​ឪពុក​ដ៏​ល្អ​សម្រាប់​ក្រុមគ្រួសារ​។​ ចំពោះ​មិត្ត​រួមការ​ងារ​វិញ​គឺ​នឹក​ស្តាយស្រណោះ​រូបលោក​ដែលជា​មនុស្ស​ស្លូតបូត​សុភាព​រាបសា​ហើយ​តែងតែ​ជួយ​យកអាសា​ដល់​មិត្ត​រួមការ​ងារ​ពេល​មាន​ទុក្ខលំបាក​។

នេះ​ជា​ដំណឹង​ដ៏​គួរ​ឲ្យ​រន្ធត់​និង​សោកសង្រេង​ចំពោះ​ការបាត់បង់​មនុស្ស​ដ៏​ល្អ​ហើយក៏​ជា​ការ​ជូនដំណឹង​ដល់​ក្រុម​គ្រួសារ​ញាតិមិត្ត​ជិត​ឆ្ងាយ​ឲ្យ​មក​ចូលរួម​បុណ្យសព​ឲ្យ​បាន​គ្រប់ៗ​គ្នា​នា​គេហដ្ឋាន​នៃ​សព​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម