ព័ត៌មានជាតិ
សម្ដេចតេជោ ស្នើក្រុមហ៊ុន DMG MORI នៃប្រទេសជប៉ុន ជួយជំរុញវិស័យឌីជីថលកម្ពុជាឱ្យឆ្ពោះទៅមុខបន្ថែមទៀត
នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ក្នុងជំនួបនៅវិមានសន្តិភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំឲ្យក្រុមហ៊ុន DMG MORI នៃប្រទេសជប៉ុនបន្តជួយកម្ពុជាបន្ថែមទៀត លើវិស័យឌីជីថល។
ក្នុងជំនួបនេះ លោក MORI MASAHIKO ប្រធានក្រុមហ៊ុន DMG MORI នៃប្រទេសជប៉ុន បានគោរពជម្រាបជូនសម្តេចតេជោ អំពីមជ្ឈមណ្ឌលផលិតកម្មឌីជីថល កម្ពុជា-ជប៉ុន ដែលមជ្ឈមណ្ឌលនេះ មានគោលបំណង៣ ទី១គឺចូលរួមជំរុញការធ្វើឌីជីថលបនីយកម្ម ឧស្សាហកម្មនៅកម្ពុជា ទី២ចូលរួមជំរុញការអភិវឌ្ឍន៍ធនធានមនុស្សលើវិស័យឌីជីថល ឧស្សាហកម្ម និងទី៣ ជំរុញកិច្ចសហប្រតិបត្តិការ រវាងឧស្សាហកម្ម ដែលប្រើប្រាស់ប្រព័ន្ធឌីជីថល។
លោក MORI MASAHIKO បានគោរពជម្រាបជូនសម្ដេចតេជោបន្ថែមថា មជ្ឈមណ្ឌលផលិតកម្ម ឌីជីថលឧស្សាហកម្មនេះ ជាគម្រោងដែលមានកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលជប៉ុន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុន DMG MORI ហើយម៉ាស៊ីនដែលយកមកកម្ពុជា នៅពេលនេះ គឺជាម៉ាស៊ីនដែលទំនើបបំផុត និងជាម៉ាស៊ីនដែល ចាំបាច់បំផុតសម្រាប់បម្រើឲ្យឧស្សាហកម្ម នាយុគ្គសម័យឌីជីថល។
លោក MORI MASAHIKO បានបន្ថែមថា ក្រុមហ៊ុន DMG MORI នឹងនៅបន្តហ្វឹកហាត់ ដល់កម្ពុជាក្នុងការប្រើប្រាស់ ម៉ាស៊ីន និងបង្រៀនដល់និស្សិតកម្ពុជា ហើយឆ្លៀតក្នុងឱកាសនោះដែរ លោក MORI MASAHIKO ក៏បានគោរពស្នើសុំសម្ដេចតេជោ មេត្តាជួយគាំទ្រលើគម្រោងនេះ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណ ព្រមទាំងមានប្រសាសន៍ថា សម្ដេចមិនត្រឹមតែគាំទ្រនោះទេ ថែមទាំងបានស្នើសុំឲ្យ ក្រុមហ៊ុន DMG MORI និងរាជរដ្ឋាភិបាលនៃប្រទេសជប៉ុន បន្តជួយកម្ពុជាថែមទៀត ដើម្បីធ្វើឲ្យកម្ពុជាអាចឈានឆ្ពោះទៅមុខលើវិស័យឌីជីថល៕
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ