ព័ត៌មានជាតិ
លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អំពាវនាវពលរដ្ឋកុំចុចតាម link ដែលគេផ្ញើសារមកឲ្យសោះ ប្រយ័ត្នគេលួចគណនី Telegram
ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះឧក្រិដ្ឋជនអ៊ីនធឺណេត ដែលបោកបញ្ឆោតលួចយកគណនី Telegram របស់អ្នកប្រើប្រាស់ ដោយមធ្យោបាយផ្ញើសារ link មួយឲ្យម្ចាស់គណនីចុចតាម។

លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកដែលមានប្រើប្រាស់បណ្ដាញសង្គម Telegram ត្រូវតែបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ ហើយកុំចុចនូវ link ដែលជាការផ្ញើសាររបស់ជនអនាមិកឲ្យសោះ ព្រោះក្នុងករណីម្ចាស់គណនីចុចតាម នោះឧក្រិដ្ឋជនអ៊ីនធឺណេតនឹងមានឱកាសចូលគ្រប់គ្រងទូរសព្ទរបស់យើង ហើយលួចយកគណនី Telegram តែម្ដង។
លោកឧត្ដមសេនីយ៍ឯកបានថ្លែងយ៉ាងដូច្នេះថា «សូមបងប្អូនប្រជាពលរដ្ឋក្នុងករណីឃើញមានគេផ្ញើសារចូលទូរស័ព្ទ ដោយភ្ជាប់ជាមួយ link ដើម្បីឲ្យយើងចុចនោះ សូមប្រុងប្រយ័ត្នដោយឧក្រិដ្ឋជនបោកបញ្ឆោតយើង ដើម្បីបានចូលទៅគ្រប់គ្រងទូរសព្ទរបស់យើង។ ក្នុងករណីឃើញសារ (ដូចរូបភាពភ្ជាប់ជូន) សូមកុំចុចឲ្យសោះ ហើយត្រូវលុបចោលតែម្ដង»៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ