Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ អរគុណថ្នាក់ដឹកនាំក្រសួងវប្បធម៌ ដែលរៀបចំការសម្ដែងសិល្បៈក្នុងទម្រង់ដ៏ធំមួយ សម្រាប់ស៊ីហ្គេម  

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាពិសេសលោកស្រី ភឿង សកុណា ដែលបានចូលរួមរៀបចំការសម្ដែងសិល្បៈក្នុងទម្រង់ដ៏ធំមួយ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និង ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅសល់តែ ១០ថ្ងៃទៀតប៉ុណ្ណោះ ប្រទេសកម្ពុជា នឹងបន្តរៀបចំ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ បន្ទាប់ពីបានបញ្ចប់ការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ កាលពីពេលថ្មីៗនេះ។

នៅក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោករដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងថ្នាក់ដឹកនាំក្រសួង ដែលបានចូលរួមរៀបចំការសម្ដែងសិល្បៈក្នុងទម្រង់ដ៏ធំមួយ សម្រាប់ពិធីបើក និងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តថា «អរគុណចំពោះសិល្បករ-សិល្បការនីទាំងអស់ ដែលបានហ្វឹកហាត់រាប់ខែ ហើយខ្ញុំពិតជារកអាកន្លែងទាស់ហ្នឹងអត់ឃើញ ព្រោះវាស៊ីសង្វាក់គ្នាខ្លាំងណាស់ រវាងចលនារបស់មនុស្ស និងចលនាបច្ចេកវិទ្យាព័ត៌មាន ដែលហៅថា ឌីជីថល គឺវាផ្សារភ្ជាប់គ្នា»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម