ព័ត៌មានជាតិ
តំបន់ទេសចរណ៍ធម្មជាតិធំៗចំនួន៣ នៅខេត្តស្ទឹងត្រែង នៅតែទទួលបានភ្ញៀវយ៉ាងច្រើន ទោះបីជាមានបញ្ហាជំងឺ Covid-19
លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែងបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ ស្ដីពី វឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ថា ខេត្តស្ទឹងត្រែង មានតំបន់ទេសចរណ៍ធម្មជាតិចំនួន១១កន្លែង ដែលកំពុងដំណើរការ និងកំពុងបើកឲ្យប្រជាពលរដ្ឋទៅទស្សនាកម្សាន្ត ហើយរយៈពេលកន្លងទៅនេះ ទោះបីជាមានការរីករាលដាលនៃជំងឺ Covid-19 ក៏មានអ្នកទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើន បានទៅទស្សនានៅតំបន់ទេសចរណ៍ធម្មជាតិធំៗចំនួន៣ គឺទី១, សុភមិត្ត ទី២, បុប្ផាភ្លុក និងទី៣, អូចាឡៅ។

បើតាមលោក ដួង ពៅ កាលពីប្រមាណ២០ឆ្នាំមុន ខេត្តស្ទឹងត្រែង គឺជាកោះមួយ ដោយសារតែនៅទីនោះគ្មានមធ្យោបាយធ្វើដំណើរទៅដល់ ដោយត្រូវឆ្លងកាត់តំបន់អសន្តិសុខជាច្រើន ហើយក្រោយពីសមាហរណកម្មឆ្នាំ១៩៩៨ ប្រជាពលរដ្ឋបានរស់នៅដោយសុខសាន្ត ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន។

លោកថា ខេត្តស្ទឹងត្រែង ក្រោយពីធ្វើការអភិវឌ្ឍសាងសង់ផ្លូវជាច្រើន ជាពិសេសផ្លូវជាតិចំនួន៣ខ្សែ អាជ្ញាធរខេត្ត បានកំណត់ឲ្យទៅជាគោលដៅទេសចរណ៍ ជាមួយនឹងកំណើនឧស្សាហកម្មធុនស្រាល ដែលមានការផលិត និងការកែច្នៃកៅស៊ូ ព្រមទាំងឧស្សាហកម្មមួយចំនួនទៀត។

បើលោកអភិបាលរងខេត្តបានបញ្ជាក់ថា ការធ្វើផ្លូវចំនួន៣ខ្សែនេះ បានធ្វើឲ្យខេត្តមានសក្តានុពល ដែលមានលក្ខណៈអំណោយផលដល់ទេសចរណ៍ធម្មជាតិ។ លោកបញ្ជាក់យ៉ាងនេះថា “យើងមានតំបន់ធម្មជាតិចំនួន១១ ដែលកំពុងដំណើរការ និងកំពុងបើកហើយប្រជាពលរដ្ឋទៅទស្សនា ហើយរយៈពេល២ឆ្នាំនេះ ទោះបីជាមានការរីករាលដាលនៃជំងឺ Covid-19 ក៏មានអ្នកទេសចរជាតិ និងអន្តរជាតិ បានទៅទស្សនានៅតំបន់ធម្មជាតិធំៗចំនួន៣ គឺទី១, សុភមិត្ត ទី២, បុប្ផាភ្លុក និងទី៣, អូចាឡៅ ។ តំបន់៣នេះ បើទោះបីជាមានបញ្ហាជាមួយកូវីដ១៩ក្តី ក៏នៅតែមានប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិចូលទៅទស្សនា និងលេងកំសាន្តជាលក្ខណៈគ្រួសារ និងទេសចរណ៍សហគមន៍យ៉ាងច្រើន”។

ជាមួយគ្នានោះ លោក ដួង ពៅ អះអាងថា ខេត្តក៏បាននឹងកំពុងពង្រីកតំបន់ទេសចរណ៍មួយចំនួនទៀត ដែលមានលក្ខណៈទាក់ទាញ នឹងមានសក្តានុពល សម្រាប់ធ្វើឲ្យប្រសើរឡើង នៃទេសចរណ៍តភ្ជាប់ ដោយធ្វើឲ្យអ្នកទេសចរ ដែលចេញពីប្រទេសវៀតណាម ចូលមកកាន់ខេត្តស្ទឹងត្រែង ហើយមិនឲ្យធ្វើដំណើរហួសទេ ដោយឲ្យពួកគាត់សម្រាកបានមួយយប់ ឬពីរយប់សិន ដើម្បីឲ្យពួកគាត់ទម្លាក់លុយខ្លះនៅទីនោះ តាមរយៈដើរកំសាន និងទស្សនកិច្ចនៅតំបន់ធម្មជាតិ ក្នុងទឹកដីខេត្តស្ទឹងត្រែង អាជ្ញាធរខេត្ត ក៏បានកំពុងត្រៀមបង្កើតតំបន់សហគមន៍ទេសចរណ៍ធម្មជាតិ និងសហគមន៍ទេសចរណ៍គ្រួសារ និងកសិទេសចរណ៍សហគមន៍ ឲ្យបានល្អប្រសើរ ដើម្បីពង្រីកតំបន់ទេសចរណ៍នៅក្នុងឲ្យបានប្រសើរឡើង។

ក្នុងនាមអាជ្ញាធរខេត្ត លោក ដួង ពៅ បានអះអាងដែរថា នៅថ្ងៃខាងមុខ ខេត្តស្ទឹងត្រែង នឹងមានព្រលានយន្តហោះផងដែរ ហើយមកដល់ពេលនេះ ក្រសួងទេសចរណ៍ ក៏ដូចជាអាជ្ញាធរអាកាសចរស៊ីវិល បានសិក្សាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយបានកំណត់រួចហើយនូវផ្ទៃដី ដូចជាផលប៉ះពាល់ក្នុងការពង្រីកព្រលានយន្តហោះខេត្តស្ទឹងត្រែងផងដែរក្នុងនោះ បានត្រៀមដីទំហំ៥០០ហិកតា សម្រាប់ព្រលានយន្តហោះនេះ៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?