ព័ត៌មានជាតិ
ពលរដ្ឋនៅសងខាងផ្លូវសង្ឃឹមថា ការប្រកបមុខរបរពួកគាត់នឹងល្អប្រសើរវិញ នៅពេលផ្លូវវាងក្រុងកំពតស្ថាបនារួចរាល់
ក្រោយពីគម្រោងផ្លូវវាងក្រុងកំពតស្ថាបនាជួសជុលរួចរាល់ នឹងធ្វើឲ្យការប្រកបមុខរបររបស់ប្រជាពលរដ្ឋនៅសងខាងផ្លូវនោះ មានភាពល្អប្រសើរឡើងវិញ ខណៈបច្ចុប្បន្នស្ថានភាពរកស៊ីរបស់ពួកគាត់មិនសូវល្អប៉ុន្មានទេ។

ផ្លូវវាងក្រុងកំពតនេះ ពេលខែវស្សាមានភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យទឹកលិចផ្លូវ និងមានជង្ហក់ភក់ជ្រៅៗ ដោយរថយន្តធំពិបាកធ្វើដំណើរ ហើយរថយន្តតូចមិនអាចធ្វើដំណើរបាន។ ចំណែកដល់ខែប្រាំងមានដីហុយខ្លាំង ដែលនាំឲ្យការប្រកបមុខរបរមួយចំនួនដូចជាអាហារដ្ឋាន និងតូបលក់អ៊ីវ៉ាន់តាមសងខាងផ្លូវត្រូវបិទទ្វារ។

លោក សម សុផល ម្ចាស់ហាងលក់គ្រឿងបន្លាស់រថយន្ត នៅសងខាងផ្លូវវាងក្រុងកំពត និយាយថា ហាងរបស់លោកមួយរយៈកន្លងមកនេះ មិនសូវមានអ្នកចូលជួសជុល ឬទិញគ្រឿងបន្លាស់រថយន្តនោះទេ ដោយសារតែកត្តាផ្លូវថ្នល់មានការពិបាកក្នុងការធ្វើដំណើរ។ យ៉ាងណាក៏ដោយ ទោះបីផ្លូវវាងក្រុងកំពតនេះ ស្ថាបនាជួសជុលមិនទាន់រួចរាល់បាន ១០០ភាគរយ តែលោកសង្កេតឃើញថា ផ្លូវវាងក្រុងកំពត ចាប់ផ្តើមមានសកម្មភាពចរាចរណ៍ច្រើនឡើងវិញ ជាបណ្ដើរៗហើយ។

ប្រជាពលរដ្ឋរស់នៅសងខាងផ្លូវនេះ បានបង្ហាញក្ដីសង្ឃឹមថា នៅពេលផ្លូវនេះស្ថាបនាជួសជុលរួចរាល់ហើយនោះ ការធ្វើដំណើរនឹងមានភាពស្រួល ហើយការប្រកបមុខរបរនានារបស់ពួកគាត់ នឹងមានភាពល្អប្រសើរឡើងវិញ។

វិស្វករប្រចាំការដ្ឋានសាងសង់ផ្លូវវាងក្រុងកំពត ឬផ្លូវលេខ ១៣៩A ខេត្តកំពត លោក នាក់ ចិន បានឲ្យដឹងថា ផ្លូវមានប្រវែង ៣,៦៧០ម៉ែត្រ ដែលស្ថាបនាជាផ្លូវ DBST។ ផ្លូវនេះ បានចាប់ផ្តើមបើកការដ្ឋានស្ថាបនាជួសជុលឡើងវិញនៅក្នុងខែមេសា ឆ្នាំ ២០២២ ហើយគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ ២០២៣ខាងមុខ។
លោកបានឲ្យដឹងបន្តថា ការស្ថាបនាជួសជុលផ្លូវវាងក្រុងកំពតនេះ ត្រូវគោរពតាមលក្ខណៈបច្ចេកទេសដែលមានការត្រួតពិនិត្យត្រឹមត្រូវ និងធានាគុណភាពជាប់ធន់បានយូរជាងការសាងសង់ពីមុនៗ។
ផ្លូវវាងក្រុងខេត្តកំពត ឬផ្លូវលេខ ១៣៩A ជាផ្លូវសម្រាប់បញ្ចៀសរថយន្តធុនធំ មិនឲ្យបើកបរចូលក្នុងក្រុង ហើយផ្លូវនេះតភ្ជាប់ពីផ្លូវជាតិលេខ ៣ ត្រង់ចំណុចក្លោងទ្វារខេត្ត ឆ្ពោះទៅផ្លូវជាតិលេខ ៣៣ ទៅកាន់ខេត្តកែប៕
អត្ថបទ៖ សឹង រ៉ាត់

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី