ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ប្រកាសប្លុកតេលេក្រាមចំពោះបុគ្គលណា នាំរឿងមកឲ្យសម្ដេចរាល់ថ្ងៃ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសប្លុកតេលេក្រាមរបស់បុគ្គលណា ដែលភ្ជាប់ជាមួយសម្ដេច ហើយនាំរករឿងមកឲ្យសម្ដេចរាល់ថ្ងៃ។

ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និង ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «អ្នកខ្លះអ៊ែតចូលក្នុងតេលេក្រាមរបស់ខ្ញុំ ហើយនាំរឿងមក ខ្ញុំសុំលុបចោលហើយ ម្សិលមិញលុបចោលមួយ បើសិនជាអ៊ែតចូលមកជាមួយខ្ញុំ ខ្ញុំមិនអនុញ្ញាតឲ្យអ៊ែតទេ ក៏ប៉ុន្តែអ្នកខ្លះដែលបានអ៊ែតហើយ កុំនាំរឿងមកឲ្យខ្ញុំ ខ្ញុំមានការច្រើនណាស់»។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងទៀតថា សម្ដេច នឹងប្លុកចោលអ្នកភ្លាប់តេលេក្រាមជាមួយសម្ដេច ដែលនាំរឿងមកឲ្យសម្ដេច។ «អញ្ចឹងសុំប្រកាស សុំទោសទុកជាមុន ខ្ញុំនឹងលុបចោល គេហៅថា ប្លុកវាចោល ចំពោះអ្នកណាក៏ដោយ ដែលភ្ជាប់ចូលមកជាមួយយើង ហើយនាំរឿងមកឲ្យយើង»។ នេះជាការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងដែរថា សម្ដេចយល់ចំពោះបុគ្គលមួយចំនួនដែលចង់រកយុត្តិធម៌ តែបើពលរដ្ឋមួយប្រទេស ផ្ដល់រឿងឲ្យនាយករដ្ឋមន្ត្រីដោះស្រាយទាំងអស់ ថាតើដោះស្រាយរបៀបម៉េច? សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា សម្ដេច នឹងបន្តប្លុកអ្នកណាដែលនាំរឿងមកឲ្យសម្ដេចបន្តទៀត៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង