ព័ត៌មានជាតិ
លោក ប្រាក់ សុខុន៖ ទំនាក់ទំនងកម្ពុជា និងជប៉ុន បានឈានដល់កម្រិតខ្ពស់បំផុត
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានថ្លែងថា ទំនាក់ទំនងទ្វេភាគីកម្ពុជា និងជប៉ុន បានឈានដល់កម្រិតខ្ពស់បំផុត ខណៈប្រទេសទាំងពីរកំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០នៃការបង្កើតទំនាក់ទំនងការទូត។ លោក ប្រាក់ សុខុន ថ្លែងបែបនេះនៅក្នុងពិធីចុះហត្ថលេខាលើឯកសារនៃការផ្តល់ជំនួយអភិវឌ្ឍន៍របស់ជប៉ុនដល់កម្ពុជា នៅថ្ងៃទី២៤ ខែឧសភានេះ។
ភាគីទាំងពីរ បានចុះហត្ថលេខាលើឯកសារផ្ដល់ជំនួយជាឥណទានសម្បទានប្រាក់យ៉េន និងហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន៧ ៥៧១លានយ៉េន ស្មើប្រមាណ៥៥,២៧លានដុល្លារអាមេរិកសម្រាប់អនុវត្តលើគម្រោងចំនួន២។ គម្រោងទី១ គឺគម្រោងកែលម្អផ្លូវជាតិលេខ៥ (កំណាត់ផ្លូវពីព្រែកក្តាម-ធ្លាម្អម ដំណាក់កាលទី៤)មានទឹកប្រាក់ចំនួន៧ ២០៥យ៉េន) ឬប្រមាណ៥២,៦លានដុល្លារ។ កញ្ចប់ថវិកានេះ ជាកញ្ចប់ទី៤ សម្រាប់គម្រោងកែលម្អកំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម-ធ្លាម្អម ដែលបានចំណាយថវិកាជាបន្តបន្ទាប់ប្រមាណ៣១៧,៤២ លានដុល្លារអាមេរិក។
រីឯគម្រោងទី២ គឺគម្រោងអាហារូបករណ៍សម្រាប់ការអភិវឌ្ឍធនធានមនុស្ស ដែលមានទឹកប្រាក់ចំនួន៣៦៦លានយ៉េន ឬប្រមាណ២,៦៧លានដុល្លារអាមេរិក។ ហិរញ្ញប្បទានឥតសំណងនេះ នឹងផ្តល់អាហារូបករណ៍ពេញលេញជូនដល់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាចំនួន២៦កន្លែងមកពីស្ថាប័នផ្សេងៗ ទៅបន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសជប៉ុន ក្នុងនោះរួមមាន ២៤កន្លែងសម្រាប់ថ្នាក់អនុបណ្ឌិត និង២កន្លែងសម្រាប់ថ្នាក់បណ្ឌិត។
ឆ្លៀតក្នុងឱកាសនោះ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្ដល់ជំនួយជាបន្តបន្ទាប់មកកម្ពុជា។ បើតាម ប្រមុខការទូតរូបនេះ ភាគីជប៉ុនបានជួយកម្ពុជាទាំងតាមរយៈជំនួយ និងកិច្ចសហប្រតិបត្តិការជាច្រើនដែលបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខ្លួន ជាអាទិ៍ ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ័វិស័យសុខាភិបាល អប់រំ, ការផ្គត់ផ្គង់ទឹក, សន្តិសុខ-ការពារជាតិ ប្រតិបត្តិការរក្សាសន្តិភាព និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន និងការដោះមីន ជាដើម។
លោក ប្រាក់ សុខុន ក៏បានរំលឹកអំពីការប្តេជ្ញាចិត្តរបស់លោកផ្ទាល់ និងលោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុន នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកទៅកាន់ប្រទេសជប៉ុនកាលពីដើមឆ្នាំនេះ ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីក្រោមក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលទើបត្រូវបានដំឡើងកាលពីពេលថ្មីៗនេះ។
ក្នុងឱកាសនោះ កម្ពុជា និងជប៉ុន បានសម្រេចដំឡើងកម្រិតយន្តការពិគ្រោះយោបល់ទ្វេភាគីរបស់ក្រសួងការបរទេសនៃប្រទេសទាំងពីរ និងពង្រីកកិច្ចសហប្រតិបតិ្តការត្រីភាគីស្តីពីការដោះមីនដល់ប្រទេសទីបីផ្សេងទៀត ដោយផ្អែកលើមូល ដ្ឋានមនុស្សធម៌ និងចាប់ផ្តើមឡើងវិញនូវកម្មវិធីស្វែងយល់ពីដំណើរការលទ្ធិប្រជាធិបតេយ្យពហុបក្សនៅប្រទេសជប៉ុនសម្រាប់អ្នកនយោបាយវ័យក្មេងកម្ពុជា ក៏ដូចជាឯកភាពគ្នាពង្រឹងបន្ថែមទៀតភាពជាដៃគូ និងកិច្ចសហប្រតិបតិ្តការ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងក្របខណ្ឌពាក់ព័ន្ធអាស៊ានផងដែរ៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ