ព័ត៌មានជាតិ
តើប័ណ្ណសមាជិក ប.ស.ស. អាចប្រើប្រាស់បានទៀតឬទេនៅពេលកម្មករឈប់ពីការងារ?
មានបងប្អូនកម្មករជាច្រើនបានលើកជាចម្ងល់ នៅពេលដែលពួកគាត់ឈប់សម្រាកពីការងារថាតើប័ណ្ណសមាជិក ប.ស.ស. របស់ពួកគាត់អាចប្រើប្រាស់បានទៀតដែរឬទេ?

ពាក់ព័ន្ធសំណួរនេះមន្ត្រីប.ស.ស. បានធ្វើការពន្យល់ឱ្យដឹងនៅរសៀលថ្ងៃទី២៤ ឧសភានេះថា ប្រសិនបើលោកអ្នកជាសមាជិក ប.ស.ស. និងមានប័ណ្ណសមាជិក ប.ស.ស. ហើយបានឈប់បម្រើការងារ នោះប័ណ្ណសមាជិក ប.ស.ស. នៅតែអាចបន្តប្រើប្រាស់បាន ប៉ុន្តែត្រូវគោរពទៅតាមលក្ខខណ្ឌកំណត់។
មន្ត្រីដដែលនោះបានលើកឧទាហរណ៍មកបញ្ជាក់ថា ក្នុងករណីលោកអ្នកបានធ្វើប័ណ្ណសមាជិក ប.ស.ស. រួចរាល់ និងថៅកែ ឬម្ចាស់ក្រុមហ៊ុនបានប្រកាសភាគទាន (បង់ភាគទាន) មក ប.ស.ស. បានចំនួន ២ ខែជាប់គ្នា ហើយអស់កាតព្វកិច្ចបង់ភាគទាន (ឈប់ធ្វើការ) នោះលោកអ្នកមានសិទ្ធិទទួលបានការប្រើប្រាស់សេវា ប.ស.ស. បានចំនួន ២ ខែបន្ទាប់ (គិតចាប់ពីថ្ងៃប្រកាសភាគទានខែទី២) នៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស.។

ក្នុងករណីមួយទៀត លោកអ្នកបានធ្វើប័ណ្ណសមាជិក ប.ស.ស. រួចរាល់ និងថៅកែ ឬម្ចាស់ក្រុមហ៊ុន បានប្រកាសភាគទាន (បង់ភាគទាន) មក ប.ស.ស. បានយ៉ាងតិចចំនួន ៦ ខែក្នុងរយៈពេល ១២ ខែចុងក្រោយគិតមកដល់ខែដែលមានបញ្ហាសុខភាព ឬសម្រាលកូន នោះសមាជិកដែលមានប័ណ្ណសមាជិក ប.ស.ស. ខាងលើមានសិទ្ធិទទួលបានការប្រើប្រាស់សេវា ប.ស.ស. ជាធម្មតានៅគ្រប់មន្ទីរពេទ្យដៃគូរបស់ ប.ស.ស. រយៈពេល ៦ ខែផងដែរ។
បច្ចុប្បន្ននេះបេឡាសន្តិសុខសង្គម (ប.ស.ស.) កំពុងអនុវត្តរបបសន្តិសុខសង្គមចំនួន ៣ ផ្នែកគឺទី១ផ្នែកថែទាំសុខភាព ទី២ ផ្នែកហានិភ័យការងារ និងទី៣ផ្នែកប្រាក់សោធន។ ក្នុងនោះផ្នែកថែទាំសុខភាពនិងផ្នែកហានិភ័យការងារតម្រូវឱ្យថៅកែរោងចក្រសហគ្រាសឬម្ចាស់ក្រុមហ៊ុនបង់ភាគទានជំនួសកម្មករនិយោជិត។ ប៉ុន្តែផ្នែកប្រាក់សោធនតម្រូវឱ្យកម្មករនិយោជិតបង់ ២ ភាគរយនិងថៅកែបង់ ២ ភាគរយនៃប្រាក់បៀវត្សរ៍៕
អត្ថបទ៖ សំអឿន

-
KPT+៩ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់