ព័ត៌មានជាតិ
ខេត្តកែបមាន១០គណបក្ស បានឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ឆ្នាំ២០២៣ខាងមុខ
នៅសាលាខេត្តកែប កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ លោក គីវ សាខុំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកែប ក្នុងកិច្ចប្រជុំស្តីពីការសហការសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ និងចែកប័ណ្ណព័ត៌មានជូនដល់អ្នកបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខ។

ខេត្តកែបបច្ចប្បន្នដែលមានគណបក្សនយោបាយចំនួន១០គណបក្ស ដែលបានដាក់ពាក្យឈរឈ្មោះ ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅក្នុងខេត្តកែបដែលដំណើរការបោះឆ្នោតនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុននេះ។

លោក គីវ សាឌុំ បានបញ្ជាក់ថា គណបក្សនយោបាយដែលបានដាក់បេក្ខជន អោយឈរឈ្មោះទាំងនោះ មាន គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សធម្មាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរតែមួយ គណបក្សហ្វ៊ុនស៊ិនបុិច គណបក្សស្រ្តីដើម្បីស្រ្តី គណបក្សខ្មែរឈប់ក្រ និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាប្រធានលេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខេត្តចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ បានបញ្ជាក់ក្នុងកិច្ចប្រជុំនោះដែរថា ដើម្បីឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខឱ្យមានការល្អប្រសើរ ធានាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពសង្គម គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហឹង្សា រដ្ឋបាលខេត្ត និងគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកែប បានដាក់ចេញនូវផែនការអន្តរស្ថាប័នការពារការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រួចរាល់។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបន្ថែមទៀតថា ការដាក់ចេញនូវផែនការអន្តរស្ថាប័ននេះមានគោលបំណងសំខាន់គឺ ដើម្បីកំណត់យន្តការ និងរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតថ្នាក់ខេត្ត ក្រុង ស្រុក និងកិច្ចសហការជាមួយគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដោយត្រូវគោរព និងអនុវត្តតាមបទប្បញ្ញតិ និងគោលការណ៍ដូចមានចែងក្នុងច្បាប់ ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីរបស់គ.ជ.ប សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះ ឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ពិសេសធានានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាព សម្រាប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះឆ្នោតប្រចាំឆ្នាំ ឬក្នុងដំណាក់កាលនៃការបោះឆ្នោតនីមួយៗប្រព្រឹត្តទៅដោយរលូន និងគ្មានការភ័យខ្លាច ការបំភិតបំភ័យ ការគំរាមកំហែង និងអំពើហិង្សាផ្សេងៗឡេីយ។

សូមបញ្ជាក់ដែរថា សម្រាប់ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខដែល ក្នុងនោះខេត្តកែប មានអ្នកចុះឈ្មោះបោះឆ្នោតសរុប ២៨,១៩៨នាក់ ហើយនិងមានការិយាល័យបោះឆ្នោតសុរបមានចំនួន ៦៩ ការិយាល័យ៕
អត្ថបទ៖ សឹង រ៉ាត់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ