ព័ត៌មានជាតិ
ខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋជាច្រើនខ្នងក្នុងឃុំចំនួន៣ នៃខេត្តបាត់ដំបង
លំនៅឋានរបស់ប្រជាពលរដ្ឋមួយចំនួននៅក្នុងស្រុកមោងឫស្សី ត្រូវបានរបើករបាញខ្ទេចខ្ទីអស់ជាច្រើនខ្នង បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេ និងលាយឡំជាមួយខ្យល់កន្ត្រាក់។

ហេតុការណ៍នៃគ្រោះធម្មជាតិដែលមានទាំងរន្ទះផងនោះ បានកើតឡើងនាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៥និង៣០នាទី ដោយនៅមុនពេលកើតហេតុ គឺមានភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ ធ្វើឱ្យខូចខាតផ្ទះប្រជាពលរដ្ឋលើឃុំចំនួន៣ គឺតាលាស់ ឃុំកកោះ និងឃុំព្រៃស្វាយ ស្មើនិង១១ខ្នងផ្ទះ តែមិនមានប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។

ដោយឡែកនៅវេលាម៉ោង១៣និង៣០នាទី រសៀលក៏មានភ្លៀងធ្លាក់១មេលាយឡំខ្យល់កន្រ្តាក់ ផ្គររន្ទះ បានបាញ់ទៅលើសត្វគោ១ក្បាល បណ្តាលអោយងាប់ភ្លាមៗនៅចំណុចភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលជារបស់ម្ចាស់ឈ្មោះ គឹម ពន្លក ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ៕
អត្ថបទ៖ សោ និយមរ័ត្ន






-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?