Connect with us

ព័ត៌មានជាតិ

លោក ម៉ី កល្យាណ៖ CJDM ដោះស្រាយបញ្ហាប្រឈម និងជួយជំរុញកំណើនសេដ្ឋកិច្ច

បានផុស

នៅ

មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) បានដើរតួនាទីយ៉ាងក្នុងការបណ្តុះបណ្តាលធនធានមនុស្ស លើជំនាញផលិតកម្មឌីជីថល ដើម្បីដោះស្រាយបញ្ហាប្រឈម និងជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងវិស័យឧស្សាហកម្ម៤.០ ។ នេះបើតាមការឲ្យដឹងរបស់លោក ម៉ី កល្យាណ នៅក្នុងពិធីបើកដំណើរការមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) នៅព្រឹកថ្ងៃទី ២៤ ខែឧសភា​ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ី កល្យាណ ដែលជាប្រធានគណៈកម្មការគ្រប់គ្រងមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន បានង្កត់ធ្ងន់ថា​ ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យវិស្វកម្ម និងផលិតកម្ម ក្នុងយុគសម័យឧស្សាហកម្ម ៤.០ ពិតជាមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យប្រសើរឡើង នូវរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា និងបង្កើតឱ្យមានកំណើនប្រកបដោយចីរភាព។ លោក ម៉ី​កល្យាណ បានបន្តថា​​ មជ្ឈមណ្ឌលCJDM មានគោលបំណងការសហការជាមួយក្រុមហ៊ុនឯកជន​ក្នុងស្រុក ដែលត្រូវការធនធានមនុស្សខាងផ្នែកផលិតកម្មឌីជីថល និងឧស្សាហកម្មមេកានិច​ និងសហការជាមួយក្រុមហ៊ុនក្រៅស្រុក ដើម្បីនាំចេញផលិតផលផងដែរ។

កម្មវិធី Open House របស់មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុននេះ(CJDM) គឺជាឱកាសដ៏ល្អមួយសម្រាប់បុគ្គលទូទៅ ទាំងបុគ្គលិកក្រុមហ៊ុន រោងចក្រ សហគ្រាស និស្សិតមកពីសាកលវិទ្យាល័យនានា ដែលមានបំណងបង្កើនជំនាញលើផ្នែកឧស្សាហកម្ម ផលិតកម្មឌីជីថល ប្រកបដោយជោគជ័យ ផ្លែផ្កា ដើម្បីពង្រឹង និងពង្រីកបណ្តាញចំណេះដឹងបន្ថែមទៀត។ កម្មវិធីនេះបានរួមចំណែក ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស លើជំនាញផលិតកម្មឌីជីថល និងបានជំរុញកំណើនសេដ្ឋកិច្ច ​តាមរយៈការផលិតផលិតផលផ្សេងៗ ដែលមានតម្លៃ​ខ្ពស់ និងនាំចេញទៅលក់នៅលើទីផ្សារ។

សូមបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) បង្កើតឡើងក្រោមកិច្ចសហការរបស់រាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន ដែលស្ថិតនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា សម្រាប់បម្រើការងារក្នុងវិស័យឧស្សាហកម្ម៤.០ ដើម្បីការរីកចម្រើនខាងវិទ្យាសាស្ត្រ និងបច្ចេកទេសរបស់កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ នាទីutes មុន

អភិបាលក្រុងខេមរភូមិន្ទ ជំរុញដល់ពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព ខណៈអាកាសធាតុចុះត្រជាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

នាវាដឹកប្រេង៧គ្រឿង​ចាកចេញ​ពីសិង្ហបុរី ក្រោយអាមេរិកដាក់ទណ្ឌកម្មនាវាដឹកប្រេង​រុស្ស៊ី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ្នក​រក​រ៉ែ១០០នាក់​​​ជាប់​គាំង​ក្នុង​អណ្តូង​រ៉ែស្លាប់​ដោយសារ​​ការ​អត់អាហារ​​​​ជាច្រើន​ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

គិតត្រឹមពេលនេះ ចំនួនអ្នកបង់ថ្លៃសំរាមមានប្រមាណ ៦០ ទៅ ៧០ ភាគរយ នាំឲ្យខាតបង់ការបង់ថ្លៃសំរាមទៅក្រុមហ៊ុនប្រមូលសំរាមទាំង ៣

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិក ព្រមានអំពីការវាយប្រហារថ្មីៗ ដែលយកលំនាំតាមអំពើភេរវកម្មនៅថ្ងៃឆ្លងឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម