ព័ត៌មានជាតិ
អភិបាលខេត្តព្រៃវែង ប្រកាសតេស្តមានវិជ្ជមានកូវីដ ១៩
នៅមុននេះបន្តិច អភិបាលខេត្តព្រៃវែង លោក ជា សុមេធី បានអះអាងពីការតេស្តរកឃើញវិជ្ជមានជំងឺកូវីដ ១៩។ នៅលើហ្វេសបុកផ្ទាល់របស់លោកបានបញ្ជាក់ថា ក្រោយសង្កេតមានសុខភាពខុសប្លែកពីធម្មតា លោកបានតេស្តក៏រកឃើញមានវិជ្ជមានជំងឺកូវីដ ១៩។
ក្រោយការតេស្តរកឃើញ លោកបានណែនាំដល់ក្រុមគ្រួសារនិងអ្នកពាក់ព័ន្ធធ្វើការតាមដានសុខភាព។ ខណៈត្រូវដាក់ខ្លួននៅដាច់ដោយឡែកដើម្បីសម្រាកព្យាបាល លោកអភិបាលខេត្តអះអាងថានៅតែអាចបន្តធ្វើការនៅផ្ទះបានជាធម្មតា។

កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានប្រកាសបានតេស្តមានកូវីដ ១៩ ក្រោយអាការៈសុខភាពខុសប្លែកពីធម្មតា។ ដោយអះអាងបានឆ្លងវិជ្ជមានជំងឺកូវីដ-១៩ សម្ដេចក្រឡាហោម បានស្នើសុំការអធ្យាស្រ័យសម្រាប់ការលុបចោលនិងការអវត្តមានពីកម្មវិធីការងារនានាមួយរយៈពេលខ្លីដើម្បីអនុវត្តការព្យាបាលតាមវិធានសុខាភិបាលរហូតជាសះស្បើយ៕

-
សន្តិសុខសង្គម២០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក