Connect with us

ព័ត៌មានជាតិ

គួរវិនិយោគលើអាជីវកម្មបង្កើតថ្មី (startup) ក្នុងលក្ខខណ្ឌបែបណា ដើម្បីបង្ការហានិភ័យ

បានផុស

នៅ

លោកស្រី Barbara Corcoran ជាអ្នកវិនិយោគលើអាជីវកម្មបង្កើតថ្មី (startup) និងអចលនទ្រព្យជនជាតិអាមេរិក។ លោកស្រីថា ក្នុងចំណោម startups ដែលគាត់វិនិយោគចំនួន១៥០ មានតែ១០ភាគរយបណ្ណោះ ដែលបានផ្តល់​នូវប្រាក់ចំណេញ។ រីឯ៩០ភាគរយទៀត គឺខាតបង់។ មានន័យថា រៀងរាល់ការវិនិយោគចំនួន១០ មានតែ១ទេ ដែលជោគជ័យ។ នេះជាលទ្ធផលវិនិយោគនៅប្រទេសមានការអភិវឌ្ឍខ្លាំង (សហរដ្ឋអាមេរិក) ដែលមានប្រព័ន្ធគាំ​ទ្រសម្បូរបែប (good ecosystem)។ ចុះចំណែកការវិនិយោគលើ startup នៅកម្ពុជាដែលប្រពន្ធ័គាំ​ទ្រនៅ​មានកម្រិតនោះ តើនឹងមានហានិភ័យខ្លាំងប៉ុណ្ណា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទងនឹងការវិនិយោគលើអាជីវកម្មបង្កើតថ្មី (startup)នេះ លោក ង៉ែត ជូ ស្ថាបនិកក្រុមហ៊ុន F.I Vision Capital Plc ​និងជំនាញផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ បានធ្វើការចែករំលែកចំនួន៣ចំណុច ដើម្បីការពារហានិភ័យ​សម្រាប់អ្នកដែល​ចង់វិនិយោគលើអាជីវកម្មបង្កើតថ្មី។ ចំណុចទាំងបីនោះ រួមមាន៖

១. អ្នកមានឆន្ទៈមោះមុតក្នុងការធ្វើអាជីវកម្មបង្កើតថ្មី និងសហគ្រិនឱ្យជោគជ័យ។

២. អ្នកជាអ្នកអាជីពដែលមានភាពចាស់ទុំ (senior professional) និងមានជំនាញច្បាស់លាស់ហើយ​មានបំណង​ធ្វើជាអ្នកប្រឹក្សាណែនាំដល់សហគ្រិនដែលជាស្ថាបនិករបស់អាជីវកម្មបង្កើតថ្មី។ ពោលគឺអ្នកគួរតែជាអ្នក​គ្រប់គ្រង​ជាន់ខ្ពស់ ឬជាអគ្គនាយក ឬជាក្រុមប្រឹក្សាភិបាលនៅក្រុមហ៊ុនដទៃទៀតដែលមានប្រព័ន្ធគ្រប់គ្រងល្អ។

៣. ដោយហេតុថាការវិនិយោគលើអាជីវកម្មបង្កើតថ្មីមានហានិភ័យខ្ពស់ អ្នកគួរមានធនធាន​គ្រប់គ្រាន់ដែល​អាចប្រថុយនឹងហានិភ័យបាន និងបែងចែកធនធានយ៉ាងច្រើនត្រឹម២០%ដើម្បីវិនិយោគលើអាជីវកម្មបង្កើតថ្មី។ ឧទាហរណ៍ ប្រសិនបើអ្នកមានទ្រព្យសម្បត្តិ១០លានដុល្លារ អ្នកគួរវិនិយោគលើអាជីវកម្មបង្កើត​ថ្មីយ៉ាងច្រើន​បំផុតត្រឹម២លានដុល្លារ។

លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមប្រឹក្សាបរធនបាល​នៃមូលនិធិអភិវឌ្ឍសហគ្រិនភាព បានលើកឡើងនៅក្នុងវេទិកាសហគ្រិនខ្មែរ កាលពីថ្ងៃទី ២៤ ឧសភាថា ក្នុងស្ថានភាព​បច្ចុប្បន្ននេះ ការបង្កើតសហគ្រិនភាព មិនអាចរីកចម្រើនតាមយថាហេតុបានទេ។ មានន័យថា ការអភិវឌ្ឍសហគ្រិនភាព ឬការកសាងសហគ្រិននៅកម្ពុជា ទាមទារឱ្យមានការជួយពីរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ។ ដោយសារនៅកម្ពុជា មានលក្ខខណ្ឌមួយចំនួនដែលមិនបង្កឱ្យសហគ្រិនភាព​អាចរីកលូតលាស់​ដោយយថាហេតុបានទេ។ ទោះយ៉ាងណា លោកថា «អាចទៅបាន តែមានល្បឿនយឺតហើយដើរផ្លូវវែងឆ្ងាយ»។

ការលើកឡើងរបស់លោក វង្សី វិស្សុត ដូច្នេះ ដោយសារមូលដ្ឋានសេដ្ឋកិច្ច និងរចនាសម្ព័ន្ធកម្ពុជានៅទន់ខ្សោយ។ មួយវិញទៀត វប្បធម៌សហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា នៅមានកម្រិតនៅឡើយ។ មានន័យថា ស្ថាប័នដែល​មានតួនាទីផ្តល់មុខងារគាំទ្រការអភិវឌ្ឍរបស់ SME គឺនៅទន់ខ្សោយ។ កត្តាទាំងអស់នេះ ត្រូវតែរួមគ្នាពង្រឹង ដើម្បីជំរុញឱ្យវិស័យ SME មានការចាំបាច់ ទាំងក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច ការងារ និងបញ្ហាសង្គម។

មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចរូបនេះ បានបន្តថា រាជរដ្ឋាភិបាលចង់ឃើញធុរកិច្ចបង្កើតថ្មី (Start-up) រីកលូតលាស់ក្លាយ ទៅជាសហគ្រាសធុនតូច និងមធ្យម (SMEs), ចង់ឃើញសហគ្រាសធុនតូច (Micro Enterprises) រីកលូតលាស់ក្លាយ ទៅជា សហគ្រាសធុនមធ្យម (Medium Enterprises), និងចង់ឃើញ​សហគ្រាសធុនមធ្យម រីកចម្រើនលូតលាស់អភិវឌ្ឍន៍ខ្លួន ទៅជាសហគ្រាសធុនធំ ព្រមទាំង ចង់ឃើញ​សហគ្រាសទាំងនោះ ជួយបង្កើតតម្លៃបន្ថែមឱ្យបានកាន់តែច្រើន ក្នុងសេដ្ឋកិច្ចជាតិ និងបង្កើនសមត្ថភាព​ប្រកួត​ប្រជែងឱ្យកាន់តែខ្លាំងក្លា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

Sokha Hotels

ព័ត៌មានពេញនិយម