ព័ត៌មានជាតិ
ខ្យល់កន្ត្រាក់វាយប្រហារស្រុកស្រីសន្ធរ បណ្តាលឲ្យផ្ទះ៥ខ្នងដួលរលំ និងរងរបួសមនុស្ស៨នាក់
ក្រោយភ្លៀងមួយមេធំ លាយឡំជាមួយខ្យល់កន្ត្រាក់ក្នុងស្រុកស្រីសន្ធរ បណ្តាលឲ្យផ្ទះពលរដ្ឋចំនួន៥ខ្នងបានដួលរលំ និងបណ្តាលឲ្យមនុស្សស្រីប្រុស៨នាក់រងរបួសធ្ងន់។

នៅវេលាម៉ោង៤រសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ មានខ្យល់កន្ត្រាក់ និងភ្លៀងមួយមេបានធ្វេីឲ្យផ្ទះរបស់ប្រជាពលរដ្ឋចំនួន៥គ្រួសាររស់នៅក្នុងភូមិទ្រារស ឃុំខ្នារស ស្រុកស្រីសន្ធរ បានបាក់ដួលដល់ដី និងមានផ្ទះពលរដ្ឋមួយចំនួនទៀតត្រូវខ្យល់បក់ឲ្យរប៉ើងស័ង្កសី។ ទន្ទឹមនឹងនេះដែរ យោងតាមរបាយការណ៍របស់អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា មានមនុស្សស្រីប្រុសចំនួន៨នាក់ ទទួលរងគ្រោះថ្នាក់ ដោយរងរបួសធ្ងនធ្ងរ ប៉ុន្តែមិនបណ្តាលឲ្យមនុស្សបាត់បង់អាយុជីវិតឡេីយ៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ








-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ