Connect with us

ព័ត៌មានជាតិ

មន្ត្រីអភិរក្សផ្នែកបរិស្ថានរួមជាមួយប្រជាសហគមន៍បង្កើតតំបន់សត្វស្លាបរស់នៅឲ្យក្លាយជាកន្លែងទេសចរណ៍

បានផុស

នៅ

មន្ត្រីអភិរក្សផ្នែកបរិស្ថាន សហការជាមួយសហគមន៍បុរីអូរស្វាយ បង្កើតតំបន់សុវត្ថិភាពសម្រាប់ជម្រកសត្វស្លាបរស់នៅ ព្រោះនៅភូមិសាស្ត្រនេះ មានពពូកសត្វក្អែកទឹក និងសត្វស្មោញជាច្រើនម៉ឺនក្បាល បានមករស់នៅក្នុងព្រៃតំបន់រ៉ាមសារតាមដងទន្លរមេគងលើ និងកែប្រែតំបន់នេះ ឲ្យក្លាយជាកន្លែងទេសចរណ៍ទេសចរណ៍ធម្មជាតិផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈន ឆន អនុប្រធានការរិយាល័យអភិរក្សធនធានធម្មជាតិនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ ឆ្នាំនេះមានពពួកសត្វស្លាប់គ្រប់ប្រភេទជាពិសេសសត្វក្អែកទឹកហើរឡើង មករស់នៅតំបន់រ៉ាមសារវិញ បន្ទាប់ពីបាត់វត្តមានអស់រយៈពេលជាច្រើនឆ្នាំមកនោះ។

លោកបន្តថា៖ ជាមួយគ្នានេះប្រជាសហគមន៍នេសាទមានមូលដ្ឋានរស់នៅតាមតំបន់រាមសារ សូមយកចិត្តទុកដាក់ជួយការអភិរក្សទាំងត្រីមេពូជនិងសត្វស្លាប់ ព្រោះអាជ្ញាធរនិងមន្ត្រីផ្នែកបរិស្ថានបានតំណត់ទីតាំងហាមឃាត់ច្បាស់លាស់ហើយ អញ្ចឹង ទេខាងពួកខ្ញុំមានផែនការរៀបចំកន្លែងណាមួយ ដែលសត្វស្លាប់នៅច្រើន ដូចជាសត្វត្រយ៉ងកស គឺមាននៅតំបន់រាមសានេះ សត្វក្ងោកអីក៍មាន អញ្ចឹងសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋក្នុងដែននេះ ដែលនេសាទក្នុងដែនមាន២១ភូមិក្នុងតំបន់រាមសានេះ សូមឱ្យគាត់ចូលរួមធ្វើយ៉ាងណាកន្លែងណា ដែលមានបក្សីក៍ដូចជាសត្វស្លាបយើងសូមឱ្យគាត់ចៀសឱ្យឆ្ងាយ ដើម្បីកុំឱ្យរំខានដោយសារសួរសម្លេង ក្តីសកម្មភាពអីផ្សេងៗ។

លោក ឈឹម វណ្ណរ៉ា ប្រធានសហគមន៍នេសាទបូរីអូរស្វាយបានបញ្ជាក់ថា៖ បញ្ហានេះជារឿយៗអាជ្ញាធរមូលដ្ឋានអំពាវនាវឱ្យប្រជាអ្នកនេសាទបង្កើនការអភិរក្សត្រីមេពូជនិងសត្វស្លាបទាំងនេះ ព្រោះវាជាសម្បត្តិធនធានរបស់យើងទាំងអស់គ្នា ដែលមាននៅក្នុងភូមិឃុំយើង។

លោកថា៖ ប្រការនេះបងប្អូនត្រូវឈប់កាប់ព្រៃលិចទឹក ឈប់បរបាញ់សត្វ ឈប់ប្រើឧបករណ៍ឆក់ត្រី ងាកមករក្សាទុកធនធានទាំងនេះសម្រាប់ឱ្យភ្ញៀវទេសចរមកទស្សនាសត្វស្លាបនៅតំបន់នេះ  ទើបយើងរកប្រាក់ចំណូលពីវិស័យទេសចរណ៍បានដោយប្រយោល និងមានភាពយូរអង្វែងផង។

លោកជាវុទ្ធីប្រជាពលរដ្ឋនៅភូមិវើនសៀនបានបញ្ជាក់ថា៖បច្ចុប្បន្នប្រជាពលរដ្ឋយើងភ្ញាក់រលឹកច្រើន ព្រោះពួកគាត់បានងាកមកដាំដំណាំកសិកម្ម ខ្លះលក់ដូរចំណីអាហារនិងខ្លះទៀតធ្វើនេសាទជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា៖ តំបន់រ៉ាមសារដែលត្រូវអភិរក្សនេះមានផ្ទៃដី និងព្រៃឈើលិចទឹកចំនួន ១៤.៦០០ ហិកតាដែលមានពពួកសត្វស្លាបរស់នៅ៩៧ប្រភេទ និងត្រីចំនួនជាង១៣០ប្រភេទផងដែរ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម