ព័ត៌មានជាតិ
អភិបាលខេត្តបញ្ជាឱ្យយកចិត្តទុកដាក់កែលំអសួនច្បារមាត់ព្រែកកំពត
រដ្ឋបាលខេត្តកំពត បានពិភាក្សា លើគម្រោងពង្រីក និងកែលំអសួនច្បារមាត់ព្រែកកំពតថ្មីមួយកន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យមកកម្សន្តនៅខេត្តកំពតច្រើនជាងមុន ខណៈអភិបាលខេត្តថា សួនច្បារថ្មីនេះ ត្រូវធ្វើឲ្យមានសោភណ្ឌភាពស្រស់ស្អាត ធំទូលាយ និងអាចទាក់ទាញអ្នកទេសចរ ឲ្យមកកម្សាន្តខេត្តកំពត កាន់តែច្រើនជាងមុន។
លោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត នៅក្នុងកិច្ចប្រជុំ ដាក់ឆ្លងគម្រោងកែលំអ និងពង្រីកសួនច្បារថ្មីមាត់ព្រែកកំពត កាលពីរសៀលថ្ងៃទី២០ ខែមករាឆ្នាំ២០២១ បានធ្វើបទបង្ហាញអំពីគម្រោងកែលំអ និងពង្រីកសួនច្បារមាត់ព្រែកកំពតថ្មី ដែលស្ថិតនៅតាមដងព្រែកកំពង់បាយ សង្កាត់កំពង់បាយ ក្រុងកំពតថា សួនច្បារថ្មីមានប្រវែង៦៣៣ម៉ែត្រ ទទឹងប្រមាណ៣៤ម៉ែត្រ (ពង្រីកបន្ថែម១៥ម៉ែត្រ) លាតសន្ធឹងពីខាងត្បូងគល់ស្ពានថ្មី រហូតដល់គល់ស្ពានឥន្ទធនូចាស់ ។

លោក ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា គម្រោងកែលំអ និងពង្រីកសួនច្បារថ្មីនេះ មានសារៈសំខាន់ក្នុងការបម្រើដល់ផលប្រយោជន៍សាធារណៈ និងដើម្បីបំពេញតម្រូវការភ្ញៀវទេសចរផងដែរ។ ដូច្នេះត្រូវធ្វើឲ្យមានសោភ័ណភាព ហើយទាក់ទាញ ជាងមុន ។
សួនច្បារថ្មីនេះ មានរូបសំណាកតំណាងសួនច្បារខេត្តកំពត, ឃឿនសួនច្បារខាងមាត់ទឹកខ្ពស់ជាងមុន និងមានបង្កាន់ដៃការពារ , ស្ពានដើរឆ្លងចូលទៅក្នុងព្រែក សម្រាប់ថតអនុស្សាវរីយ៍ , សួនកុមារ និងកន្លែងហាត់ប្រាណ , ចំណតរថយន្ត និងម៉ូតូ , ផ្លូវសម្រាប់ដើរ និងរត់ហាត់ប្រាណ,ផ្លូវសម្រាប់ជិះកង់ និងមានសួនច្បារដាក់បង់សម្រាប់អង្គុយលេង រួមនឹងការដាំដើមឈើលំអសោភ័ណភាពផងដែរ។
តាមគម្រោង ការពង្រីកសួនច្បារថ្មីនេះ នឹងបញ្ចប់នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីខាងមុខ ៕
អត្ថបទ ៖ សេង ណារិទ្ធ



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ