ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី៖ អាស៊ានប៉ារ៉ាហ្គេម ជាឱកាសសម្រាប់ជនមានពិការភាពបង្ហាញសមត្ថភាពរបស់ពួកគេ
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានលើកឡើងថា ពេលមានការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាជាម្ចាស់ផ្ទះ គឺជាឱកាសមួយសម្រាប់ជនមានពិការភាពបញ្ចេញសមត្ថភាពរបស់ខ្លួនដល់សាធារណជន ច្រើនជាងក្តីអាណិត។ នេះបើតាមការបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម នៅថ្ងៃទី ២៤ ខែឧសភានេះ។
រូបភាព៖ Hun Many
ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា៖ “អត្តពលិកពិការ (ជនមានពិការភាព) ត្រូវការគាំទ្រ និងការលើកទឹកចិត្តពីពួកយើង។ ពួកគាត់ចង់ឱ្យយើងចូលរួម និងស្វែងយល់ពីពួកគាត់ ហើយអាស៊ានប៉ារ៉ាហ្គេមគឺជាឱកាសសម្រាប់ពួកគាត់ក្នុងការបង្ហាញសមត្ថភាពរបស់ពួកគាត់”។
រូបភាព៖ Hun Many
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានរំលឹកអំពីសម្តីរបស់ប្រធានសមាគមប៉ារ៉ាឡាំពិកឥណ្ឌូនេស៊ី ដែលបានលើកឡើងថា អាស៊ានប៉ារ៉ាហ្គេមនេះ ក្រៅពីរឿងឈ្នះ ចាញ់ ក៏ជាឱកាសដែលធ្វើឱ្យអត្តពលិកដែលមានពិការភាព មានអារម្មណ៍ថា ពួកគេធម្មតាដូចគេដូចឯងផ្សេងទៀតដែរ។ លោកបន្តថា ប្រសិនជាមានឱកាសហ្វឹកហាត់លើវិញ្ញាសារ ប៉ុន្តែគ្មានឱកាសបង្ហាញសមត្ថភាព គឺស្មើនឹងមិនមានអ្វីទាំងអស់។ អត្តពលិកដែលជាជនមានពិការភាព ត្រូវការការយកចិត្តទុកដាក់ និងការគាំទ្រជាងអ្នកធម្មតា ប៉ុន្តែ ពួកគេមិនត្រូវការឱ្យមានការអាណិត កាន់ដៃ និងជួយលើកពួកគេគ្រប់ពេលនោះទេ គឺចង់ឱ្យពលរដ្ឋទៅចូលរួម និងស្វែងយល់ពីពួកគេ ហើយអាចឱ្យប្រជាជនដឹងថា កីឡាអាស៊ានប៉ារ៉ាហ្គេម គឺជាឱកាសក្នុងការបង្ហាញសមត្ថភាពដ៏អាស្ចារ្យរបស់ពួកគេខ្លួនឯង។
រូបភាព៖ Hun Many
ឯកឧត្តម លើកឡើងបែបនេះ ស្របពេលដែលកីឡាអាស៊ានប៉ារ៉ាហ្គេមត្រូវបានខកខាននៅប្រទេស២គឺ ហ្វីលីពីន និងវៀតណាម បន្ទាប់មកទើបឥណ្ឌូនេស៊ីបានរៀបចំឡើងវិញ ហើយឆ្នាំ២០២៣នេះ កម្ពុជាក៏ជាម្ចាស់ផ្ទះនៃការរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ផងដែរ។ ក្នុងនាមជាម្ចាស់ផ្ទះ ប្រធាន ស.ស.យ.ក. ឯកឧត្តម ហ៊ុន ម៉ានី បានអំពាវនាវឱ្យប្រជាជនខ្មែរគ្រប់រូបចូលរួមគាំទ្រ និងលើកទឹកចិត្តដល់អត្តពលិកកម្ពុជាទាំងអស់គ្នា ដើម្បីឱ្យពួកគេមានកម្លាំងចិត្តបន្ថែមក្នុងការប្រកួតមួយនេះ៕
រូបភាព៖ Hun Many
រូបភាព៖ Hun Many
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ