Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេសអាស៊ាន ប្តេជ្ញាចិត្តស្តារឡើងវិញ ក្រោយជំងឺកូវីដ-១៩

បានផុស

នៅ

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលបានរៀបចំឡើងតាមរយៈប្រព័ន្ឋវីដេអូ។

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំ បានបញ្ជាក់ថា កិច្ចប្រជុំបានគាំទ្រចំពោះមូលបទរបស់ប្រទេស​ប្រ៊ុយ​ណេ “យើងយកចិត្តទុកដាក់, យើងត្រៀមលក្ខណៈ, យើងរីកចំរើន” និងចំណុចអាទិភាពគន្លឹះទាំងបី ដែលផ្តោតជាសំខាន់​ទៅលើការកសាងសហគមន៍មួយប្រកបដោយភាពសុខដុមរមនា ការត្រៀមលក្ខណៈ និងសម្របខ្លួនសម្រាប់ពេលអនាគត ដើម្បីធានាសុខុមាលភាពប្រជាជនអាស៊ាន និងអនាគតដែលប្រកបដោយសន្តិភាព ចីរភាព និងវិបុលភាព ក៏ដូចជា ជំរុញការស្តារឡើងវិញរបស់អាស៊ានពីជំងឺរាតត្បាតសកលកូវីដ-១៩។

ដើម្បីអនុវត្តបន្តនូវសន្ទុះ នៃកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍អាស៊ាន ប្រ៊ុយណេបានដាក់ចេញនូវគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីបង្កើតនូវនិន្នាការដែលមានលក្ខណៈយុទ្ធសាស្រ្ត ដើម្បីផ្សាភ្ជាប់ការឆ្លើយតបរបស់អាស៊ានទៅនឹងគ្រោះអាសន្ន និងគ្រោះមហន្តរាយនានា ក្នុងគោលបំណងដើម្បីធានាថា សហគមន៍អាស៊ានទាំងមូលកាន់តែរឹងមាំឡើង និងត្រៀមលក្ខណៈជាស្រេចសម្រាប់អនាគត។

កិច្ចប្រជុំ ក៏បានពិភាក្សាអំពីការពន្លឿនការធ្វើសមាហរណកម្មអាស៊ាន តាមរយៈការអនុវត្តផែនការការងារ នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ានលើកទី៤ (២០២១-២០២៥) ការអនុវត្តនូវផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ​២០២៥ ឲ្យបានពេញលេញ និងគាំទ្រការស្ដារឡើងវិញ ក្នុងតំបន់ក្រោយពីជំងឺរាតត្បាតសកល។

ចំពោះការឆ្លើយតបជាលក្ខណៈតំបន់ទៅនឹងជំងឺរាតត្បាតសកលកូវីដ-១៩ កិច្ចប្រជុំបានបង្ហាញការប្តេជ្ញាចិត្ត ដើម្បីអនុវត្តក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ឱ្យបានឆាប់រហ័ស ប្រើប្រាស់មូលនិធិសម្រាប់ការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ របស់អាស៊ាន និងធ្វើការងារឆ្ពោះ ទៅរកការបង្កើតក្របខណ្ឌក្នុងការរៀបចំច្រកធ្វើដំណើរក្នុងអាស៊ាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកឡើងនូវចំណុចមួយចំនួន ដូចជា អាស៊ាន គួរតែបង្កើនចំនួនទឹកប្រាក់មូលនិធិអាស៊ាន ក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ តាមរយៈការធ្វើទំនាក់ទំនងជាមួយវិស័យឯកជន ដើម្បីចូលរួមការបរិច្ចាគ, មាគ៌ាអាស៊ាន ដែលឈរលើគោល ការណ៍ពិគ្រោះយោបល់ និងកុងសង់ស៊ីស ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងសិទ្ធិអធិបតេយ្យភាពស្មើភាពគ្នា គឺរឹតតែសមស្របសម្រាប់អាស៊ាន នៅពេលជួបជាមួយភាព​បត់បែននៅក្នុងការតំរង់ទិសប្រឈមនឹងការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច, កម្ពុជាស្វាគមន៍ចំពោះការទទួល យកចក្រភពអង់គ្លេសជាដៃគូសន្ទនារបស់អាស៊ាន និងលើកទឹក ចិត្តអាស៊ានឱ្យដោះស្រាយនូវរាល់បញ្ហានីតិវិធីនានា​,កម្ពុជាចង់ឃើញសមុទ្រចិនខាងត្បូង ជាសមុទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព។

កម្ពុជាតែងតែលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធដោយផ្ទាល់ ដើម្បីដោះស្រាយភាពខុសគ្នា ប្រកបដោយការ យោគយល់គ្នា តាមរយៈកិច្ចពិភាក្សាដោយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ ដែលត្រូវបានទទួលស្គាល់ជាសាកល រួមទាំង អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ផងដែរ។

ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានស្នើឱ្យបន្តកិច្ចចរចាលើក្រមប្រតិបត្តិ (COC) តាមរយៈប្រព័ន្ធវីដេអូ ដើម្បីបញ្ចប់ COC ឱ្យបានឆាប់ ដែលមានប្រសិទ្ធិភាព ប្រកបដោយខ្លឹមសារ និងស្របតាមច្បាប់អន្តរជាតិ ។

ចំពោះបញ្ហារដ្ឋ រ៉ាខាញ កម្ពុជាមានសេចក្តីរីករាយចំពោះវឌ្ឍនភាពដែលសម្រេចបានកន្លងមក លើការអនុវត្តអនុសាសន៍ ដែលត្រូវបានធ្វើឡើងតាមរយៈការវាយតម្លៃតម្រូវការបឋម និងគាំទ្រដល់ក្រុមការងារលេខាធិការដ្ឋានអាស៊ាន ឱ្យបន្តចាត់វិធានការ និងតាមដានយ៉ាងយកចិត្តទុកដាក់លើបញ្ហាមនុស្សធម៌ក្នុងតំបន់នេះ៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ នាទីutes មុន

សមត្ថកិច្ច​នឹង​រៀប​ចំ​ចំណតយានយន្ត​សម្រាប់​អ្នក​មក​ចូលរួមសង្រ្កាន្តវត្តភ្នំ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ខែមេសា

ព័ត៌មានជាតិ៣១ នាទីutes មុន

រដ្ឋមន្ត្រីឧស្សាកម្ម៖ សហគ្រាសធុនតូច-មធ្យម រួមចំណែក ៥៨% ផលិតផលក្នុងស្រុកសរុប

សេដ្ឋកិច្ច១ ម៉ោង មុន

អ្នករត់តាក់ស៊ី៖ បច្ចុប្បន្ន រប​រដឹកអ្នកដំណើរមិនសូវកាក់កប ប៉ុន្ដែជំនួសដោយការផ្ញើអីវ៉ាន់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ធនាគារកណ្ដាលរុស្ស៊ីព្រួយបារម្ភពីហានិភ័យសេដ្ឋកិច្ច ជុំវិញការធ្លាក់ចុះតម្លៃប្រេង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របកគំហើញ​ថ្មី! អ្នក​វិទ្យាសាស្ត្រ​អាច​បង្កាត់​​សត្វមួយ​ប្រភេទ​ដែល​ផុតពូជ​ជាង​ ១ម៉ឺន​ឆ្នាំ​មុន

លោក ជួន ណារិន្ទ
សន្តិសុខសង្គម១០ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍៤ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ម៉ាក្រុង ទាមទារឲ្យប្រើធម៌ក្តៅលើរុស្ស៊ី បើពូទីន មិនព្រមឈប់បាញ់នៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម