ព័ត៌មានជាតិ
លោក ផុស សុវណ្ណ ៖ បណ្ដាញផ្សព្វផ្សាយអន្តរជាតិធំៗ បានផ្សាយពីភាពវិជ្ជមានច្រើនចំពោះស៊ីហ្គេមនៅកម្ពុជា
បណ្ដាញផ្សព្វផ្សាយព័ត៌មានអន្តរជាតិធំៗ បានផ្សព្វផ្សាយអំពីភាពវិជ្ជមានជាច្រើនអំពីកម្ពុជា ដែលបានរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ដែលទើបនឹងបញ្ចប់កាលពីពេលថ្មីៗនេះ។

លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមជាលើកដំបូងរបស់កម្ពុជា ទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ ដោយបណ្ដាញផ្សព្វផ្សាយទាំងនៅក្នុងស្រុក និងនៅក្រៅប្រទេស បានផ្សាយអំពីភាពវិជ្ជមាន និងភាពដែលអាចធ្វើបានរបស់កម្ពុជាយ៉ាងច្រើន។

នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំជាលើកដំបូងនេះ មានអ្នកសារព័ត៌មានជាតិ-អន្តរជាតិ បានចុះឈ្មោះចូលរួមយកព័ត៌មានប្រមាណជាង ២ពាន់នាក់។ ក្នុងនោះ អ្នកសារព័ត៌មានជាតិជាង ១ពាន់នាក់ និងអ្នកសារព័ត៌មានអន្តរជាតិជាង ១ពាន់នាក់។

លោក ផុស សុវណ្ណ ថា «តាមដែលខ្ញុំបានកត់សម្គាល់ គឺមកមិនមែនតែជាអ្នកសារព័ត៌មានសុទ្ធនោះទេ ដោយមកជាអ្នកផលិតករទូរទស្សន៍ ជាអ្នកសរសេរព័ត៌មាន ជាអ្នកថត ជាអ្នកបច្ចេកទេសសរុបទាំងអស់ ទាំងជាតិ-អន្តរជាតិ ដែលបានចុះឈ្មោះចូលរួមយកព័ត៌មាន ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមកន្លងទៅនេះ មានប្រមាណជាង ២ពាន់នាក់»។
អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានឲ្យដឹងបន្តថា ក្រុមការងាររបស់លោក បានតាមដានអំពីការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ ពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជានេះ ថាតើការផ្សាយនោះមានភាពវិជ្ជមាន ឬអវិជ្ជមាន បែបណាខ្លះ? លោកថា ជាទូទៅបណ្ដាញផ្សព្វផ្សាយអន្តរជាតិធំៗ បានផ្សព្វផ្សាយអំពីភាពវិជ្ជមានច្រើនពីការរៀបចំរបស់កម្ពុជា។
លោក ផុស សុវណ្ណ បានឲ្យដឹងបែបនេះថា «យើងគ្រាន់តែបានតាមដានមើលថា តើការផ្សព្វផ្សាយនេះវាមានភាពវិជ្ជមាន ភាពអវិជ្ជមានយ៉ាងម៉េច? ពីកម្ពុជា ប៉ុន្តែជាទូទៅយើងអត់ទាន់បានកត់ថា អូរបានផ្សព្វផ្សាយប៉ុន្មានមាតិកា ឬប៉ុន្មានស្ថាប័នអីទេ ប៉ុន្តែយើងឃើញស្ថាប័នធំៗភាគច្រើន គាត់បានផ្សព្វផ្សាយយើងឃើញថា មានភាពវិជ្ជមានច្រើនពីកម្ពុជា»។
នៅក្នុងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងនាមម្ចាស់ផ្ទះ កម្ពុជាបានខិតខំប្រឹងអស់លទ្ធភាពក្នុងការបម្រើសេវា ការស្នាក់នៅ ការហូបចុក និងដំណើរការប្រកួតប្រព្រឹត្តទៅបានដោយរលូន ដោយសម្ដេចបានបញ្ជាក់ថា តាំងពីចាប់ផ្តើមរហូតដល់បញ្ចប់ពេលនេះ យើងធ្វើបានសម្រេចជោគជ័យហើយ៕

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?