ព័ត៌មានជាតិ
គម្រោងវិនិយោគថ្មីចំនួនបី បោះទុនជាង ២៨លានដុល្លារ នៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ គឺជាខេត្តជាប់មានសមុទ្ររបស់កម្ពុជា ដ៏មានសក្តានុពលផ្នែកទេសចរណ៍ និងវិនិយោគ។ គម្រោងជាច្រើន បាននិងកំពុងអភិវឌ្ឍនៅក្នុងខេត្តនេះ។ ជាក់ស្តែង មានគម្រោងថ្មីចំនួន៣បន្ថែមទៀត គ្រោងបោះទុនវិនិយោគជិត ៣០លានដុល្លារ បង្កើតផ្សារទំនើប, កែច្នៃម្ហូបអាហារ និងកែច្នៃឈើដាំ។

នៅក្នុងកិច្ចប្រជុំ “ច្រកចេញចូលតែមួយ” ដែលដឹកនាំដោយលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ២៣ ឧសភា លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ បានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងវាយតំលៃលក្ខណៈសម្បត្តិគម្រោងវិនិយោគដែលបានចុះពិនិត្យជាក់ស្តែងដោយផ្ទាល់ដោយគណៈកម្មការអន្តរក្រសួង។

នៅក្នុងកិច្ចប្រជុំនេះ លោកអភិបាលរងខេត្ត បានគាំទ្រដល់គម្រោងវិនិយោគទាំង៣ ដែលមានទីតាំងនៅក្នុងខេត្តព្រះសីហនុ រួមមាន៖
១. ក្រុមហ៊ុន កែច្នៃឈើដាំ (អាកាស្យា និងប្រេងខ្យល់) ទុនវិនិយោគសរុប ៨.៥លានដុល្លារ
២. ក្រុមហ៊ុន កែច្នៃម្ហូបអាហារ ទុនវិនិយោគសរុប ៦.១លានដុល្លារ
៣. ផ្សារទំនើប ដែលទំហំសរុប៤២.០០០ ម៉ែត្រការ៉េ ទុនវិនិយោគសរុប ១៤លានដុល្លារ។
ជាមួយគ្នានេះ លោក សុខ ចិន្តាសោភា ក៏បានឯកភាពតាមការលើកឡើងរបស់លោក ឡុង ឌីម៉ង់ ប៉ុន្តែ បានសំណូមពរឱ្យរដ្ឋបាលខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធបន្តធ្វើការលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យដាំដើមអាកាស្យា និងដើមប្រេងខ្យល់ ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ក្រុមហ៊ុន និងចូលរួមកាត់បន្ថយការនាំចូលពីបរទេស ព្រមទាំងពិនិត្យបន្ថែមទៅលើការសាងសង់ ដំណើរការអាងប្រព្រឹត្តិកម្មកាកសំណល់រាវ និងការគ្រប់គ្រងសំណល់រឹងជៀសវាងឱ្យខានតែបាននូវការប៉ះពាល់ដល់បរិស្ថាននៅជុំវិញគម្រោង។

សូមបញ្ជាក់ថា នៅឆ្នាំ ២០២៣នេះ ខេត្តព្រះសីហនុ មានការអភិវឌ្ឍខ្លាំងគ្រប់វិស័យ។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងនាពេលថ្មីៗនេះថា នៅក្នុងខេត្តព្រះសីហនុ មានកោះចំនួនប្រមាណ៣០កោះ ក្នុងនោះកោះជាង២០ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឱ្យក្រុមហ៊ុនឯកជនវិយោគ។
ព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលសម្រេចធ្វើការអភិវឌ្ឍក្នុងនាមជាប៉ូលសេដ្ឋកិច្ចទី២ប្រចាំប្រទេសជាមួយនឹងការប្រែក្លាយខ្លួនជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលកំណើនជាតិ រមណីយដ្ឋានឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោកសម្រាប់ការស្នាក់នៅ និងការកម្សាន្ត ជាមជ្ឈមណ្ឌលគាំទ្រឧស្សាហកម្មភស្តុភាកម្មជាតិ មានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ