Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ និងសាកលវិទ្យាល័ថៃ បន្តកិច្ចសហប្រតិបត្តិការនៅឆ្នាំបន្ទាប់ទៀត

បានផុស

នៅ

នៅមុនេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបប្រជុំជាមួយតំណាងសាកលវិទ្យាល័យមហាសារខាម នៃព្រះរាជាណាចក្រថៃ ទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអនុម័តលើលទ្ធផលនៃការប្រឡងជ្រើសរើស​និស្សិតអាហារូបករណ៍ប្រចាំឆ្នាំ២០២៣ និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនាឆ្នាំបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងបន្តថា ក្នុងឆ្នាំសិក្សា ២០២៣ នេះ សាកលវិទ្យាល័យមហាសារខាម បានផ្តល់អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាបត្រលើជំនាញគ្រប់គ្រងទេសចរណ៍ និងសណ្ឋាគារ ជំនាញវិស្វកម្មមេកានិក ជំនាញវិស្វកម្មអគ្គិសនី ជំនាញគ្រប់គ្រងពាណិជ្ជកម្ម ជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ដោយជ្រើសរើសតាមរយៈការប្រឡង ដើម្បីទទួលបានអាហារូបករណ៍ ដែលប្រព្រឹត្តទៅនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ។

គួររំលឹកថា ចាប់តាំងពីឆ្នាំ២០០៨ និស្សិតកម្ពុជាចំនួន ២៤៦ នាក់ បានទទួលអាហារូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត នៅសាកលវិទ្យាល័យមហាសារខាម។ បច្ចុប្បន្ននិស្សិតចំនួន ២១៨ នាក់ បានបញ្ចប់ការសិក្សា។

ដោយឡែកសម្រាប់ឆ្នាំសិក្សា២០២៤ សាកលវិទ្យាល័យមហាសារខាម គ្រោងនឹងផ្ដល់អាហារូបករណ៍ចំនួន ១៤ កន្លែង ក្នុងវិស័យសិល្បៈ តន្ត្រី កម្មវិធីសិក្សា និងការបង្រៀន វិស្វកម្មអាហារ វិស្វកម្មបរិស្ថាន ទេសចរណ៍ សណ្ឋាគារ ព័ត៌មានវិទ្យា ការគ្រប់គ្រងទំនើប និងទីក្រុងឆ្លាតវៃ (Smart City)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម