Connect with us

ព័ត៌មានជាតិ

រដ្ឋគ្រោងចំណាយទឹកប្រាក់ជាង ៣ លានដុល្លារតបណ្តាញស្ថានីយទឹកស្អាតទៅស្រុកសៀមបូក

បានផុស

នៅ

នៅក្នុងពិធីសម្ផោធដាក់ឱ្យប្រើប្រាស់ស្ថានីយទឹកស្អាតនៅខេត្តស្ទឹងត្រែងលោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍មានប្រសាសន៍ថា រាជរដ្ឋាភិបាលគ្រោងនឹងចំណាយទឹកប្រាក់ពី ៣ លានកន្លះទៅ៤​លានដុល្លារសម្រាប់តបណ្តាញពីស្ថានីយធំទៅកាន់ស្រុកសៀមបូក និងអាចសាងសង់អនុស្ថានីយមួយទៀតនៅអូរពងមាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានីយផលិតទឹកស្អាតនេះមានតម្លៃជាង ១៣ លានដុល្លារ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ដំណើរការនៅថ្ងៃទី ២៤ ខែឧសភា ជាផ្លូវការហើយស្ថិតនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។

លោករដ្ឋមន្រ្តីមានប្រសាសន៍ថា ក្រោយពីបើកសម្ផោធសមទ្ធផលថ្មីមួយនេះលើទឹកដីខេត្តស្ទឹងត្រែង នៅពេលខាងមុខនេះនឹងមានចំណងដៃមួយសម្រាប់អ្នកស្រុកសៀមបូកគ្រោងនឹងចំណាយទឹកប្រាក់ប្រមាណពី៣លានកន្លះ ទៅ៤លានដុល្លារបន្ថែមទៀត សម្រាប់តបណ្តាញពីស្ថានីយ៍ធំ ទៅកាន់ស្រុកសៀមបូក និងអាចសាងសង់អនុស្ថានីយ៍មួយទៀតនៅអូរពងមាន់។

លោក ចម ប្រសិទ្ធបញ្ជាក់ថា បើចចារលុយជាមួយ ADB មិនបានទេលោកនឹងស្នើសុំទៅសម្តេចតេជោ ដើម្បីបានថវិកា៤លានដុល្លារជួយដល់ប្រជាពលរដ្ឋស្រុកសៀមបូកបានទឹកស្អាតប្រើប្រាស់។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តបានមានប្រសាសន៍ថានេះគឺជាសមទ្ធផលថ្មីដែលប្រមុខរាជរដ្ឋាភិបាលផ្តល់ឱ្យប្រជាជនខេត្តស្ទឹងត្រែង ស្ថានីយ៍ទឹកស្អាតនេះបានចាប់ផ្តើមសាងសង់នៅឆ្នាំ ២០២០ និងបានបញ្ចប់ឆ្នាំ២០២២ ក្រោមផ្តល់ហិរញ្ញបទាន របស់រាជរដ្ឋាភិបាលតាមរយៈ ADB ក្នុងរង្វង់ទឹកប្រាក់ប្រមាណជាង១៣លានដុល្លារអាមេរិក។

លោកអភិបាលខេត្តមានប្រសាសន៍ទៀតថា ស្ថានីយនេះបានបង្កើតនូវអនុស្ថានីយបូមទឹកមួយរោងចក្រប្រព្រឹត្តកម្មទឹកស្អាតមួយកន្លែងសាងសង់នៅលើផ្ទៃដីជាងមួយហិកតា។

អាចផលិតទឹកស្អាតបានប្រមាណ១២ ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ តបណ្តាញបានចំនួន១០ឃុំក្នុងស្រុកក្រុងចំនួន៣ បច្ចុប្បន្នប្រជាពលរដ្ឋប្រើប្រាស់បានរហូតជាង៤ពាន់គ្រួសារ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត ងិន បាណាល់ ផ្តល់ម៉ាស៊ីនបូមទឹក៤គ្រឿង ជួយសង្រ្គោះស្រូវ នៅស្រុកបាភ្នំ ដែលខ្វះទឹកស្រោចស្រព

Sokha Hotels

ព័ត៌មានពេញនិយម