Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​រាជធានី​កោះ​ហៅ​ម្ចាស់​សណ្ឋាគារ​ និង​ខុនដូ ​​ផ្សព្វផ្សាយ ដើម្បីចូលរួមទប់ស្កាត់ជំងឺ​កូវីដ​-១៩​

បានផុស

នៅ

ដើម្បី​ឱ្យ​ម្ចាស់​សណ្ឋាគារ​ និង​ខុនដូ ​ដែល​បាន​និង​កំពុង​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​យល់​ដឹង​អំពី​យន្តការ​ច្រក​ចេញ​ចូល​តែ​មួយ​របស់​រដ្ឋបាលរាជធានីភ្នំពេញ ​វិធាន​សុវត្ថិភាពទេសចរណ៍ ក្នុង​ការ​ទប់ស្កាត់នូវជំងឺកូវីដ-១៩​ និង​ដើម្បី​​ឱ្យ​ម្ចាស់​សណ្ឋាគារ​ និង​ខុនដូ ​គ្រប់គ្រងភ្ញៀវបានល្អ។

នា​រសៀលថ្ងៃទី២១ មករា​នេះ ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​កោះ​ហៅ​បង​ប្អូន​ដែល​ជា​ម្ចាស់​សណ្ឋាគារ​និង​ខុនដូ​ មក​ប្រជុំផ្សព្វផ្សាយ ស្តី​ពី​ការ​សេវាសាធារណៈ​តាម​យន្ត​ការ​ច្រក​ចេញ​ចូល​តែ​មួយ​រាជធានី​ភ្នំពេញ​ និង​វិធាន​សុវត្ថិភាព​ទេសចរណ៍ ​ដើម្បី​ទប់ស្កាត់​នូវ​ជំងឺកូវីដ​-១៩​ និង​វិធាន​ការ​ពង្រឹង​ការ​គ្រប់​គ្រង​ភ្ញៀវ​ទេសចរណ៍​សេវាកម្មស្នាក់នៅ វិស័យទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោ​កហួត ហៃ អភិបាលរងរដ្ឋបាលភ្នំពេញ តំណាងអោយលោកឃួង ស្រេង អភិបាលរាជ​ធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​ គោល​បំណង​នៃ​ពិធី​នេះ​ គឺ​ចង់​ឱ្យ​បង​ប្អូន​ជា​ម្ចាស់​សណ្ឋាគារ​ ម្ចាស់​សេវាកម្ម​ស្នាក់​នៅ​និង​ម្ចាស់​ខុនដូ​ បាន​យល់​ដឹង​អំពី​យន្តការ​ច្រក​ចេញ​ចូល​តែ​មួយ​នៅ​រដ្ឋបាលរាជធានីភ្នំពេញផង និង​វិធាន​សុវត្ថិភាពទេសចរណ៍ដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ ការ​គ្រប់​គ្រងភ្ញៀវអោយបានល្អ ពិសេសពេលដែល​ភ្ញៀវ​ចេញ ចូល ស្នាក់​នៅ​ដាច់​ខាត​ត្រូវ​តែ​កូពី​អត្តសញ្ញាណប័ណ្ណឬប៉ាស្ព័ររបស់ពួកគាត់ ហើយ​បើ​មាន​បទ​ល្មើស​កើត​ឡើង​យើង​អាច​ស្រាវ​ជ្រាវ​រក​ជន​សង្ស័យ​ឃើញ។

គោល​បំណង​មួយ​ទៀត​គឺ​រដ្ឋបាល​រាជធានី​ភ្នំ​ពេញ​ចង់​ឱ្យ​បង​ប្អូន​ ដែល​មិន​ទាន់​បាន​មក​បំពេញ​ច្បាប់​ រួស​រាន់​មក​បំពេញ​ច្បាប់​នៅ​ច្រក​ចេញ​ចូល​តែ​មួយ​រាជធានីភ្នំពេញ។

លោកហួត ហៃ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានចាប់​ដំណើរ​ការ​អង្គភាព​ច្រកចេញ​ចូល​តែ​មួយ ​ដើម្បី​ផ្តល់​សេវា​ចំនួន​១៤ប្រភេទធំៗ ស្រប​តាម​តារាង​ឧបសម្ព័ន្ធទី២ នៃ​អនុក្រឹត្យ​លេខ១៨​ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្នុង​នោះ​រួមមាន ​ការងារ​នីត្យានុកូលកម្ម​ ការ​បញ្ជាក់​ឯកសារ​ថតចម្លង ការងារ​រដ្ឋបាល វិស័យសុខាភិបាល វិស័យទេសចរណ៍ វិស័យព័ត៌មាន វិស័យ​សាធារណការ នឹងដឹកជញ្ជូន វិស័យវប្បធម៌ និងវិចិត្រសិល្បៈ វិស័យបរិស្ថាន វិស័យឧស្សាហកម្ម និងសិប្បកម្ម វិស័យរ៉ែ និងថាមពល វិស័យពាណិជ្ជកម្ម វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕

ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជួប វុត្ថា
ជីវិតកម្សាន្ដ៥២ វិនាទី មុន

MC Vutha ចេញមុខសុំទោសកញ្ញា មុនីរស្មី ជាលើកទី២ ក្រោយលេងសើចពាក្យសម្តីមិនសមរម្យ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

មេដឹកនាំមីយ៉ាន់ម៉ា​​ជួប​​ពិភាក្សាជាមួយ​​ប្រមុខ​រដ្ឋ​រុស្ស៊ី​នៅទីក្រុងមូស្គូ​

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

មេដឹកនាំអារ៉ាប់​ប្រជុំគ្នា​នៅទីក្រុងគែរ ដើម្បីបង្កើតជម្រើសជំនួសផែនការហ្គាហ្សារបស់អាមេរិក

ក្រុមហ៊ុន CP
ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

ប្រាក់ចំណេញក្រុមហ៊ុនចំណី CP កើនដល់ជាង ៥៧០ លាន​ដុល្លារ ឆ្នាំមុន

ព័ត៌មានជាតិ២៨ នាទីutes មុន

រដ្ឋមន្ត្រីការបរទេស ថា សណ្ដាប់ធ្នាប់ពិភពលោកកំពុងឃ្លាតចេញឆ្ងាយពីច្បាប់អន្តរជាតិ និងពហុភាគីនិយម  

Sokha Hotels

ព័ត៌មានពេញនិយម