ព័ត៌មានជាតិ
អភិបាលរងខេត្តសៀមរាប បើកវគ្គបណ្ដុះបណ្ដាលអប់រំផ្សព្វផ្សាយ ពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស និងតួនាទី ភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម
កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នាសាលប្រជុំ សាលាខេត្តសៀមរាប បានរៀបចំវគ្គបណ្តុះបណ្តាលនិងអប់រំផ្សព្វផ្សាយអំពី លិខិតបទដ្ឋានជាតិ អន្តរជាតិ ពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស និង តួនាទី ភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម។

ក្នុងនោះក៏មានការចូលរួមផងដែរពីលោក រ៉ូ ប៊ីនណៃ សមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម លោក ទេស ច័ន្ទគីរី សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និង ឯកឧត្តម លោកជំទាវ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ព្រមទាំងអស់លោក លោកស្រី ដែលអញ្ជើញមកពី រដ្ឋបាលសាលាខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត គណៈអភិបាលក្រុង ស្រុក អធិការដ្ឋាននគរបាល, បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ពន្ធនាគារខេត្ត មជ្ឈមណ្ឌលអប់រំកែប្រែ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បាទា មន្ទីរសុខាភិបាលខេត្ត និងតំណាងអង្គការក្រៅរដ្ឋាភិបាល អង្គការសិទ្ធមនុស្ស ដែលរួមមានសមាជិកសរុបចំនួន ២១៥នាក់ចូលរួម។

បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តរួចមក លោក រ៉ូ ប៊ីនណៃ បានបញ្ជាក់ពីគោលបំណង នៃការអប់រំផ្សព្វផ្សាយនេះ នឹងផ្តល់ការយល់ដឹងពីលិខិតបទដ្ឋានជាតិ និងអន្តរជាតិទាក់ទងនឹងការប្រព្រឹត្តមកលើជនដែលត្រូវបានដកហូតសេរីភាព អនុសញ្ញាប្រឆាំងទារុណកម្ម និងពិធីសារបន្ថែម និងតួនាទី ភារកិច្ច និងសិទ្ធិរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងអនុគណៈកម្មាធិការបង្ការទារុណកម្ម របស់អង្គការសហប្រជាជាតិ។
វគ្គនេះត្រូវបានរៀបចំប្រមូលផ្តុំមន្ត្រីទទួលខុសត្រូវ ពិសេសមន្ត្រីគ្រប់គ្រងកន្លែងឃុំឃាំងជនដែលត្រូវបានដកហូតសេរីភាពនៅតាមបណ្តាខេត្តនីមួយៗដើម្បីបង្ការ ទប់ស្កាត់ និងការប្រឆាំងទារុណកម្ម។

ក្នុងនោះក៏មានធ្វើការបង្ហាញ ពីបទដ្ឋានជាតិ និងអន្តរជាតិ ទាក់ទងនិងការគោរពសិទ្ធិមនុស្ស និង លិខិតបទដ្ឋានជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងការប្រឆាំងទារុណកម្ម ព្រមទាំងតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម។
លោក នុត សាអាន បានមានប្រសាសន៍លើកឡើងថា គោលបំណងអប់រំផ្សព្វផ្សាយនេះ នឹងផ្ដល់នូវការយល់ដឹងបន្ថែមទៀតអំពីសិទ្ធិ របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និង អនុគណៈកម្មាធិការបង្ការទារុណកម្មរបស់អង្គការសហប្រជាជាតិ។

លោកបានសង្កត់ធ្ងន់ថា ការធ្វើទារុណកម្ម និងការប្រព្រឹត្តិមិនគប្បី ឃោរឃៅ អមនុស្សធម៌ មិនមែនជាវិធានការចាំបាច់ដែលត្រូវយកមកអនុវត្តចំពោះដែលត្រូវបានដកហូតសេរីភាព នោះឡើយ។
ផ្ទុយទៅវិញ ការប្រព្រឹត្តបែបនេះគឺ ជាអំពើខុសច្បាប់ និង រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ វាជា អំពើអយុត្តិធម៌ ដែលអាចបង្កើតឲ្យមានគំនិត គុំកួនគ្នាមិនចេះចប់មិនចេះហើយ» ។ ការអប់រំផ្សព្វផ្សាយនេះ នឹងផ្តល់ការយល់ដឹងពីលិខិតបទដ្ឋានជាតិ និងអន្តរជាតិទាក់ទងនឹងការប្រព្រឹត្តិមកលើជនដែលត្រូវបានដកហូតសេរីភាព អនុសញ្ញាប្រឆាំងទារុណកម្ម និងពិធីសារបន្ថែម នៃតួនាទី ភារកិច្ច និងសិទ្ធិរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មនិងអនុគណៈកម្មាធិការបង្ការទារុណកម្ម របស់អង្គការសហប្រជាជាតិ។
លោកក៏បានបញ្ជាក់អំពីលទ្ធផល រំពឹងទុក គ្រប់អាជ្ញាធរ មន្ត្រីពាក់ព័ន្ធនឹងទទួលបានការយល់ដឹងអំពី លិខិតបទដ្ឋានជាតិ និង អន្តរជាតិពាក់ព័ន្ធទៅលើជនដែលត្រូវបានដកហូតសេរីភាព ដើម្បីបង្ការទប់ស្កាត់ និងការប្រឆាំងទារុណកម្ម ព្រមទាំងយល់ដឹងអំពី តួនាទី ភារកិច្ចរបស់ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)៕
ដោយ ៖ គឿនវេត



-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង